ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីយុត្តិធម៌អបអរសាទរការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរចូលជាបញ្ជីបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ រដ្ឋមន្ត្រីយុត្តិធម៌លោក កើត រិទ្ធ បានចូលរួមអបអរសាទរការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរជាសម្បតិ្តបេតិកភណ្ឌពិភពលោកដោយថានេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដីសំខាន់ថ្មីមួយទៀតរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូល។

ក្នុងលិខិតអបអរសាទរចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី កើត រិទ្ធ បានលើកឡើងថានេះគឺជាជោគជ័យមួយទៀតសម្រាប់បេសកម្មការពារប្រាសាទបុរាណ និងសម្បត្តិវប្បធម៌ខែ្មរ ដែលបានបន្សល់ទុក ដោយបុព្វបុរសសម្រាប់ជាសម្បត្តិមនុស្សជាតិទាំងមូល និងការលើកកម្ពស់នូវដួងព្រលឹងមោទនកភាពជាតិ និងនៅលើឆាកអន្តរជាតិ។

លោកបានបញ្ជាក់ថា៖ «មហាសមិទ្ធផលដ៏ត្រចះត្រចង់នេះគឺកើតចេញពីការខិតខំប្រឹងប្រែងប្រកបដោយវីរយភាពជាប់មិនដាច់និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាសេនាធិការនិងគណៈប្រតិភូកម្ពុជាគ្រប់រូប ដែលបានខិតខំតស៊ូ ព្យាយាមរៀបចំឯកសារសុំចុះបញ្ជីតាំងពីឆ្នាំ២០១៨ រហូតសម្រេចបាននូវលទ្ធផលជាស្ថាពរជូនជាតិមាតុភូមិនៅពេលនេះ»។

គួរឱ្យដឹងដែរថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ កញ្ញា ២០២៣ វេលាម៉ោង ៤:៣០នាទីល្ងាច ម៉ោងនៅកម្ពុជា។ នេះជាតំបន់រមណីយដ្ឋានទី៤របស់កម្ពុជាហើយដែលបានដាក់បញ្ជូលក្នុងសម្បត្តិរបស់ពិភពលោកបន្ទាប់ពី អង្គរវត្ត ព្រះវិហារ និងប្រាសាទសំបូរព្រៃគុក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក