ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

ឆ្នាំ២០២៣នេះ តារាកំប្លែង ធុងប៉េត្រូ ត្រូវប៉ាន់ជា BA និងទទួលបានប្រជាប្រិយភាពក្នុងបណ្តាញសង្គម

ភ្នំពេញ៖ នាយប៉េត្រូ ផ្តេីមចេញពីអ្នកលេងហ្វេសប៊ុក ដែលគេស្គាល់ដោយសារតែ Live លេងភ្ជាប់ជាមួយធុងប៉េត្រូ និងសម្ភារៈអេតចាយមួយចំនួន នៅក្នងពេលនេះ នាយ ធុងប៉េត្រូ បានប្រែក្លាយជាអ្នកសិល្បៈអាជីពតែមួយរយៈពេលខ្លី ដោយសារតែមានសមត្ថភាពសម្ដែង និង ភាពកំប្លុកកំប្លែងបានរស់រវើក។

តារាកំប្លែង នាយ ប៉េត្រូ បញ្ជាក់ថា លោកនៅតែហូរទឹកភ្នែក នៅពេលរំលឹកពីអតីតកាល ជាពិសេសមុនពេលម្ដាយរបស់លោកទទួលមរណភាព។ មុនប្រែក្លាយខ្លួនជាតារាដែលមានទីផ្សារសិល្បៈ និង មានការទទួលស្គាល់ ស្ទើរពាក់កណ្ដាលជីវិតរបស់លោកបានស្គាល់អស់ហើយនូវការមាក់ងាយ និង ការប្រមាថទាំងឡាយ តែលោកមិនបាក់ទឹកចិត្តទេ ហើយបណ្ដាលមកពីលោកប្រឹងជម្នះ និង ប្រឹងតស៊ូនេះហើយ ទើបលោកឈានឡើង។ បើទោះជាលោកមិនទាន់ជោគជ័យដូចការចង់បាន តែនេះក៏ជាផ្លែផ្កា បើធៀបនឹងអតីតកាលដែលគ្រាន់តែគេស្គាល់តាមហ្វេសប៊ុក និងមានតែការសើចយំនោះ។ លោកក៏នឹងពង្រឹងសមត្ថភាពទាំងសម្ដែង ពិធីករ និងកំប្លែង អោយអស់ពីសមត្ថភាពផងដែរ នៅក្នុងកាលៈទេសៈដែលមានទីផ្សារហក់ឡើងនេះ។

ធ្លាប់តែត្រូវគេមាក់ងាយ និងប្រមាថដោយភាសាផ្សេងៗ នៅក្នុងពេលនេះ លោកត្រូវគេកត់សម្គាល់ថា បានក្លាយជាបុគ្គលមានកិត្តិយសមួយរូប ដោយត្រូវអ្នកសិល្បៈល្បីៗស្រលាញ់រាប់អាននោះផង។ ជាក់ស្ដែងពិធីខួបកំណើតធំៗ២លើកកន្លងមក បានបង្ហាញយ៉ាងច្បាស់ថា លោកកាន់តែទទួលបាននូវការស្រលាញ់រាប់អានពីអ្នកនៅក្នុងរង្វង់សិល្បៈ ស្របពេលដែលទីផ្សារសិល្បៈរបស់លោកក៏មានការឈានឡើង ខុសពីមុន។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក