
TOP NEWS : ស្លាប់ជនជាតិខ្មែរចំនួន ០៥នាក់ ក្នុងនោះរួមមាន ស្ត្រីអាយុ ៥៨ឆ្នាំ បុរសអាយុ ៤១ឆ្នាំ បុរសអាយុ ៥១ឆ្នាំ បុរសអាយុ ៣២ឆ្នាំ និងស្ត្រីអាយុ ៨១ឆ្នាំ ដោយសារជំងឺកូវីដ-១៩
ភ្នំពេញ : ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការអំពីករណីស្លាប់ជនជាតិខ្មែរចំនួន ០៥នាក់ ក្នុងនោះរួមមាន ស្ត្រីអាយុ ៥៨ឆ្នាំ បុរសអាយុ ៤១ឆ្នាំ បុរសអាយុ ៥១ឆ្នាំ បុរសអាយុ ៣២ឆ្នាំ និងស្ត្រីអាយុ ៨១ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា យោងតាមរបាយការណ៍ពី៖
១- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៥៨ឆ្នាំ រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញបាន ចូលមកដល់មន្ទីរពេទ្យនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២២០៣នាទី ជាមួយស្ថានភាពក្អក ឈឺបំពង់ក ហត់ខ្លាំង និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ ពេលមកដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបានយកសំណាក ដើម្បីធ្វើការវិភាគជាលទ្ធផល សំណាកបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩ ដោយស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរឡើងៗ តម្រូវឱ្យក្រុមគ្រូពេទ្យខិតខំជួយ សង្គ្រោះភ្លាមៗ តាមលក្ខណៈបច្ចេកទេសរួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២៣:៤៥នាទី ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីជនជាតិខ្មែរអាយុ ៥៨ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូរីដ-១៩ លើកអ្នកជំងឺទឹកនោមផ្អែមប្រចាំកាយ។
២- មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែប បានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ ៤១ឆ្នាំ រស់នៅស្រុកដំណាក់ចង្អើរ ខេត្តកែប បាន ចូលសម្រាកពេទ្យនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦០០នាទី ដោយសារមានទាចទឹកប្រចាំកាយ និងមានក្ត ខ្លួន ក្អក ដោយស្ថានភាពជំងឺមានការវិវត្តចេះតែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកជំងឺបានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៨:១០នាទី។ ជាករណីសង្ស័យ គ្រូពេទ្យបានយកសំណាកសពធ្វើការវិភាគ ជាលទ្ធផលសំណាកបញ្ជាក់ថា សពមានវិជ្ជមានកូវីដ-១៩។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៤១ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារ ជំងឺកូវីដ-១៩លើអ្នកមានជំងឺទាចទឹកប្រចាំកាយ ។
៣- មណ្ឌលសុខភាពចាក់អង្រែ បានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ ៥១ឆ្នាំ រស់នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានី ភ្នំពេញ បានចូលសម្រាកពេទ្យ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៨:៣០នាទី ជាមួយអាការៈក្តៅខ្លួន ក្អក ហត់ខ្លាំង រួម ទាំងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ។ ដោយសារស្ថានភាពជំងឺមានការវិវត្តិកាន់តែធ្ងន់ធ្ងរឡើងៗ ដែលតម្រូវឱ្យក្រុមគ្រូ ពេទ្យខិតខំជួយសង្គ្រោះបន្ទាន់តាមលក្ខណៈបច្ចេកទេស យ៉ាងណាក៍ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បាន ស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១២:៤៣នាទី។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៥១ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើម ស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសជំងឺកូវីដ-១៩ លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ ។
៤- មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ៣២ឆ្នាំ រស់នៅសង្កាត់ច្រាំងចំរោះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បាន ចូលសម្រាកពេទ្យនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥០០នាទី ជាមួយលទ្ធផលបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩ ក្នុងស្ថានភាព ក្តៅខ្លួន ក្អក ហត់ដង្ហក់ខ្លាំង រួមជាមួយប្រវត្តិលាងឈាមប្រចាំការ។ ដោយការវិវត្តរបស់ជំងឺមានសភាពធ្ងន់ធ្ងរឡើងៗ ហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗ តាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង តែជាអកុសលនៅតែមិនអាចជួយអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥៤៩ នាទីថ្ងៃត្រង់។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៣២ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ លើអ្នកជំងឺលាងឈាមប្រចាំកាយ។
៥- មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថាស្ត្រីជនជាតិខ្មែរអាយុ៨១ឆ្នាំ រស់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានចូល សម្រាកពេទ្យនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៩:៣០ នាទីព្រឹក ជាមួយលទ្ធផលបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩ ក្នុងស្ថានភាព ក្តៅខ្លួន ក្អក ហត់ដង្ហក់ខ្លាំង ។ ដោយការវិវត្តរបស់ជំងឺមានសភាពធ្ងន់ធ្ងរឡើងៗ ហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុម គ្រូពេទ្យជួយសង្គ្រោះភ្លាមៗ តាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង តែជាអកុសលនៅតែមិនអាច ជួយអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០១១៥ នាទី រំលងអាធ្រាត។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីជនជាតិខ្មែរអាយុ៨១ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូរីដ-១៩។