តាកែវ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតបានដាក់នៅទិសដៅមួយដើម្បីជម្រុញនូវការនាំចេញផលិតផលកម្ពុជាទៅកាន់ពិភពលោកតាមរយៈ «យុទ្ធសាស្ត្រមួយ ផែនការមួយ និងសំឡេងមួយ»។ យុទ្ធសាស្ត្រនេះគឺធ្វើការរួមគ្នារវាងរដ្ឋាភិបាលនិងឯកជនក្នុងការដាក់គោលដៅធ្វើយ៉ាងណានាំចេញផលិតផលកម្ពុជាឲ្យបានទៅដល់អន្តរជាតិ។
សម្ដេចថា៖ «កន្លងទៅទោះបីជាយើងមានសហគមន៍ក៏ដោយយើងប្រកួតប្រជែងគ្នាឯង។ដល់ពេលយើងប្រកួតប្រជែងគ្នាឯងអត់បានមើលប្រទេសជិតខាងគេសហគមន៍ធំណាស់គេរួមគ្នា។ អញ្ចឹងយើងត្រូវរួមគ្នា។តូចៗតែរួមគ្នាបាន»។
សម្ដេចថ្លែងបែបនេះនៅក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅស្រុកបាទីខេត្តតាកែវព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣៕