ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍អបអរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក

តាកែវ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឲ្យមានការផ្សព្វផ្សាយព្រឹត្តិការណ៍អបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី២០ ខែកញ្ញា ខាងមុខ។

នៅរសៀលថ្ងៃទី២០ ខែកញ្ញា ខាងមុខ នាយករដ្ឋមន្ត្រីកម្ពុជានឹងចូលរួមព្រឹត្តិការណ៍អបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនៃព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីបានព្យាយាមជាច្រើនឆ្នាំក្នុងការដាក់បញ្ជូលតំបន់ប្រវត្តិសាស្ត្រមួយនេះ។

ក្នុងឱកាសជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុងស្រុកបាទី ខេត្តតាកែវ ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចអធិបតី ហ៊ុន ម៉ាណែត បានជំរុញទៅដល់ពលរដ្ឋឲ្យចូលរួមក្នុងព្រឹត្តិការណ៍មួយនេះដោយចូលរួម ទូងស្គរ គោះខ្មោះ ធ្វើអ្វីក៏ដោយឲ្យចេញជាសំឡេងអដើម្បីបអរសាទរ នៅព្រឹកម៉ោង៧ ថ្ងៃទី២០ ខែកញ្ញាផ្ទាល់តែម្ដង ខណៈនៅពេលល្ងាចនឹងមានព្រឹត្តិការណ៍ធំផងដែរ។

សម្ដេចថា ការធ្វើបែបនេះគឺដើម្បីបង្ហាញពីមោទនភាពនិងអរគុណជូនចំពោះដូនតាកម្ពុជា ដែលបានកសាងនូវទឹកដី ប្រាសាទបុរាណ និងប្រវត្តិសាស្ត្ររបស់កម្ពុជាឲ្យមានរហូតមកដល់បច្ចុប្បន្ន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក