ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក តាន់ ហ្សង់-ហ្វ្រង់ស្វ័រ ថាមូលហេតុដែលរារាំងអ្នកទេសចរណ៍ចិនមកកម្ពុជាមិនមែនទាក់ទងនឹងការផ្សព្វផ្សាយមិនល្អនោះទេ

ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក តាន់ ហ្សង់ ហ្វ្រង់ស្វ័រ ថាបញ្ហាដែលរារាំងអ្នកទេសចរណ៍ចិនមកកម្ពុជាមិនមែនមកពីបញ្ហាដែលកំពុងកើតមានទាក់ទងនឹងការបោកប្រាស់តាមអ៊ិនធើណិតនៅកម្ពុជានោះទេ លោកថាមានបញ្ហាពីរគឺបញ្ហាកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចដែលកើតឡើងចេញពីកូវីដ-១៩នេះ។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានស្ដីពីដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅប្រទេសចិនកាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ លោក តាន់ ហ្សង់-ហ្វ្រង់ស្វ័រ បានលើកឡើងថាក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធបតីទៅប្រទេសចិនគ្រប់ជំនួបជាមួយមេដឹកនាំចិនទាំងអស់សម្ដេចនាយករដ្ឋមន្ត្រីតែងតែជំរុញឱ្យមានការជំរុញភ្ញៀវទេសចរណ៍មកកម្ពុជាបន្ថែមទៀត។

លោកបន្ថែមទៀតថាស្របពេលដែលសម្ដេចធិបតីអញ្ជើញទៅចិនភាពយន្តចិនមួយដែលបានចេញផ្សាយទាក់ទងនឹងរឿងបោកប្រាស់តាមអ៊ីនធើណិតដែលថាអាចមានជាប់ពាក់ព័ន្ធនឹងកម្ពុជាគឺគ្រាន់តែជា «ការផ្សព្វផ្សាយអចេតនា» ដែលថាពេលនេះរដ្ឋាភិបាលកំពុងមានចំណាត់ការ។

លោកថា៖ «វិបត្តិទេសចរណ៍នៅកម្ពុជាមិនមែនកើតឡើងដោយរូបភាពមិនល្អ ឬការផ្សព្វផ្សាយមិនល្អទេ!»។

លោកថាមានមូលហេតុធំចំនួន២គឺបញ្ហាជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចពិភពលោកដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន។ លោកថានេះតាមរយៈដែលលោកបានជួបអ្នកវិនិយោគទុនចិនដែលថាពួកគេនឹងត្រលប់មកកម្ពុជានៅពេលដែលស្ថានភាពសេដ្ឋកិច្ចវិលមករកស្ថានភាពនឹងនរដូចកាលពីឆ្នាំ២០១៨វិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក