កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

ចាប់ពីដើមឆ្នាំ២០២៤ រដ្ឋនឹងអនុវត្តពន្ធលើចំណេញមូលធន២០ភាគរយ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤តទៅ រដ្ឋនឹងអនុវត្តពន្ធលើចំណេញមូលធន២០ភាគរយលើអ្នកដែលលក់អចលនទ្រព្យចំណេញ។ ការអនុវត្តក្នុងការប្រមូលពន្ធលើចំណេញមូលធននេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានពន្យាពេលអនុវត្តរយៈពេល៣ឆ្នាំដោយសារវិបត្តិកូវីដ-១៩។

អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានគូសបញ្ជាក់ឱ្យដឹងបែបនេះ នៅក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេសនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការយល់ដឹងអំពីពន្ធដារ ដោយលោកអះអាងថា បើគ្មានអ្វីប្រែប្រួល រដ្ឋនឹងចាប់ផ្តើមអនុវត្តពន្ធលើចំណេញមូលធននៅដើមឆ្នាំ២០២៤។

លោក គង់ វិបុល បានបញ្ជាក់ថា ពលរដ្ឋដែលលក់អចលនទ្រព្យខាត ឬក៏ត្រឹមរួចខ្លួន គឺអត់ជាប់ពន្ធលើចំណេញមូលធន២០ភាគរយនោះទេ ពោលរដ្ឋប្រមូលពន្ធលើម្ចាស់អចលនទ្រព្យដែលលក់បានអចលនទ្រព្យដែលចំណេញតែប៉ុណ្ណោះ។

លោក គង់ វិបុល ថ្លែងថា៖«យើងខ្ញុំ(រដ្ឋ) យកតែ២០ភាគរយ បន្ទាប់ពីការកាត់កង ដែលរដ្ឋអនុញ្ញាតឱ្យកាត់កង៨០ភាគរយហើយ។

អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ពន្យល់ដូច្នេះថា៖«ច្បាប់ និងបទបញ្ញត្តិ បានអនុញ្ញាតថា ឥឡូវលក់១លាន(ដុល្លារ) កាត់កង៨០ម៉ឺន(ដុល្លារ)ចេញ ទុក២០ម៉ឺន(ដុល្លារ)គុណជាភាគរយទៅ វាស្មើនឹង៤ម៉ឺន(ដុល្លារ) អ៊ីចឹងលក់(ផ្ទះបាន)១លានដុល្លារ អ៊ីចឹងត្រូវបង់ពន្ធ៤ម៉ឺនដុល្លារ។ ការធ្វើនេះគឺស្លូតបូត ហើយសម្រួលមែនទែនសម្រាប់វិស័យអចលនទ្រព្យ និងបងប្អូនពលរដ្ឋរបស់យើង»។

បើតាមលោក គង់ វិបុល ការអនុវត្តពន្ធលើចំណេញមូលធននេះ គឺមិនប៉ះពាល់ដល់វិស័យអចលនទ្រព្យនៅកម្ពុជានោះទេ។ លោកបន្តថា នេះជាវិធានការមួយក្នុងចំណោមវិធានការដទៃទៀត ក្នុងការកៀរគរចំណូលពន្ធចូលរដ្ឋឱ្យសម្រេចតាមផែនការ ហើយក៏ជាគោលការណ៍នៃការពង្រឹងអនុលោមភាព និងភាពស្មើគ្នាក្នុងការបង់ពន្ធ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក