ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

តួគីប្ដេជ្ញាចិត្តចូលរួមជួយដល់សភាកម្ពុជាក្នុងការពង្រឹងការផ្ដល់អំណាចដល់ស្រ្តីពីថ្នាក់ជាតិដល់ក្រោមជាតិ

ភ្នំពេញ៖ ប្រធានសភាកម្ពុជា សម្ដេចរដ្ឋសភាធិបតិ ឃួន សុដារី និងឯកអគ្គរដ្ឋទូតតូគីប្រចាំប្រទេសកម្ពុជាលោកស្រី កូចាអេហ្វេ (Ülkü Kocaefe) បានប្ដេជ្ញាចិត្តក្នុងការជួយគ្នាដើម្បីពង្រឹងការផ្ដល់អំណាចដល់ស្ត្រីពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ។ ការប្ដេជ្ញានេះធ្វើឡើងក្នុងពេលដែលសម្ដេចប្រធានសភាទទួលជួបពិភាក្សាការងារជាមួយអគ្គរដ្ឋទូតតួគីប្រចាំកម្ពុជានៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ និងវិមានរដ្ឋសភាកម្ពុជាក្នុងរាជធានីភ្នំពេញ។

អ្នកនាំពាក្យប្រធានសភាលោក កែវ ពិសិដ្ឋ បានថ្លែងក្នុងសន្នីសិទសារព័ត៌មាននៅព្រឹកថ្ងៃច័ន្ទបន្ទាប់ពីសម្ដេចប្រធានរដ្ឋសភាទទួលជួបលោកស្រី កូចាអេហ្វេ (Ülkü Kocaefe) ថាក្នុងជំនួបនេះភាគីទាំងពីបានពិភាក្សាជាច្រើនចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានក្នុងពេលកន្លងទៅ ព្រមទាំងគោលដៅទៅមុខជាមួយគ្នារវាងកម្ពុជានិងតួគី។ ក្នុងជំនួបនោះភាគី តួគី និងកម្ពុជាបានប្ដេជ្ញាចិត្តក្នុងពង្រឹងសិទ្ធិអំណាចស្ត្រីចាប់ពីថ្នាក់សភា រហូតដល់ថ្នាក់ក្រោមជាតិតាមរយៈការបង្កើតនូវកម្មវិធីអប់រំ ជំនាញ និងការសិក្សាឌីជីថលផ្សេងៗផងដែរ។

លោក កែវ ពិសិដ្ឋ ថា៖ «ការផ្ដល់អំណាចដល់ស្ត្រីនោះគឺចាប់ផ្ដើមពីការលើកកម្ពស់សមត្ថភាពរបស់មន្ត្រីដែលជាស្ត្រីនៅអគ្គលេខាធិការដា្ឋននៃរដ្ឋសភាក៏ដូចជាអ្នកតំណាងរាស្ត្រហើយបន្ទាប់មកទៀតនោះគឺផ្ដល់នូវកម្មវិធីផ្សេងៗសម្រាប់ការលើកកម្ពស់ការចូលរួមរបស់ស្ត្រីការផ្ដល់អំណាចដល់ស្ត្រីតាំងពីថ្នាក់ជាតិដល់ថ្នាក់ឃុំដល់មូលដ្ឋានតែម្ដងទាំងពីការអប់រំការផ្ដល់ជាជំនាញកម្មវិធីឌីជីថលផ្សេងៗផងដែរ»។

បើតាមលោក កែវ ពិសិដ្ឋ លោកស្រីឯកអគ្គរដ្ឋទូតតួគីប្រចាំកម្ពុជាបានលើកឡើងថា ស្រ្តីជាផ្នែកសំខាន់របស់សង្គម ដែលមិនអាចខ្វះបាននោះឡើយ និងបានជម្រាបជូនសម្តេចរដ្ឋសភាធិបតី ពីការរីកចម្រើនដ៏ឆាប់រហ័សនៃកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរនៅក្នុងរយៈពេលចុងក្រោយនេះ ពោលគឺទំហំពាណិជ្ជកម្មកម្ពុជា តួកគី បានកើនឡើងគួរឱ្យកត់សម្គាល់។ ចំណែកទំនាក់ទំនងរវាងប្រជាជននិងប្រជាជនវិញ គឺតួកគីបានបើកសាលាបណ្តុះបណ្តាលភាសាតួកគីនៅកម្ពុជា ដែលរហូតមកដល់ពេលនេះ មានយុវជនកម្ពុជាប្រមាណ៦០នាក់ បានកំពុងសិក្សាភាសាតួកគី។

គួរឱ្យដឹងថាប្រទេសកម្ពុជានិងតួកគីបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាតំាងពីឆ្នាំ១៩៥៩ នៅក្នុងរយៈពេលចុងក្រោយនេះទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ បានពង្រឹងពង្រីកនិងលើកកម្ពស់ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំរបស់តួកគី។ កម្ពុជាចាត់ទុកតួកគឺជាប្រទេសដែលមានសក្តានុពលមួយដោយសារជាស្ពានភ្ជាប់ទំនាក់ទំនងអាស៊ីទៅអឺរ៉ុប៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក