ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក តាន់ ហ្សង់-ហ្រ្វង់ស័រ៖ ប្រទេសចិនដើរតួនាទីធំសម្បើមនៅក្នុងមាគ៌ាអភិវឌ្ឍន៍ប្រទេសកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញត្រឡប់មកមាតុភូមិវិញកាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ប្រកបដោយលទ្ធផលផ្លែផ្លា ក្រោយពីសម្តេចបានអញ្ជើញទៅទស្សនកិច្ចនៅចិនអស់រយៈពេល៤ថ្ងៃកន្លងមកនេះ។

រដ្ឋមន្រ្តីប្រតិភូអមនាយករកដ្ឋមន្រ្តី លោក តាន់ ហ្សង់-ហ្រ្វង់ស័រ បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃជំនួបរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន នាយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអាណត្តិថ្មីទៅចិននេះ ស្របពេលកម្ពុជា និងចិនឆ្នាំ២០២៣នេះ គំរួបខួបនៃកិច្ចទំនាក់ទំនងការទូត៦៥ឆ្នាំ។

បើតាម លោក តាន់ ហ្សង់-ហ្រ្វង់ស័រ នៅក្នុងជំនួបរវាងរាជរដ្ឋាភិបាលកម្ពុជា និងចិន ភាគច្រើនក្រៅពីពិភាក្សាគ្នាលើរឿងនយោបាយ និងភូមិសាស្ត្រនយោបាយ ភាគីទាំងពីរ បានចំណាយពេល៧០ភាគរយជជែកពិភាក្សាគ្នាផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មសម្រាប់ទាញយកផលប្រយោជន៍គ្នាទៅវិញទៅមក។

លោកថ្លែងថា៖«ចិនគ្មានសង្ឃឹមអ្វីទាញយកផលប្រយោជន៍សេដ្ឋកិច្ចពីកម្ពុជានោះទេ មិនរកស៊ីជាមួយកម្ពុជាក៏ចិនមិនធ្លាក់ក្រ រកស៊ីជាមួយកម្ពុជាក៏គាត់(ចិន)មិនកើនមានលើសដើមដែរ តែផ្ទុយទៅវិញបើកម្ពុជាមានទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម វិស័យថាមពលជាមួយចិន នោះកម្ពុជានឹងអាចទាញយកប្រយោជន៍សេដ្ឋកិច្ចពីចិន»

លោកគូសបញ្ជាក់ថា នៅប្រទេសណាក៏ដោយដែលនាំមកនូវប្រយោជន៍សេដ្ឋកិច្ចពាណិជ្ជកម្មដែលជំរុញឱ្យកម្ពុជាបន្តអភិវឌ្ឍទៅមុខ គឺកម្ពុជាមិនរារែកក្នុងការទាក់ទងជាមួយនោះទេ ពោលកម្ពុជាក៏មិនចាត់ទុកប្រទេសមួយជាសត្រូវនោះទេ។

បើតាមលោក តាន់ ហ្សង់-ហ្រ្វង់ស័រ ប្រទេសចិនជាប្រទេសជាប់លេខ១ដែលវិនិយោគលើវិស័យជាច្រើននៅកម្ពុជា ខណៈហេដ្ឋារចនាសម្ព័ន្ធដែលកម្ពុជាកំពុងតែបន្តអភិវឌ្ឍទៅមុខនេះ គឺបានមកពីភាគីចិនបានផ្តល់ជំនួយមកកម្ពុជា។ លោកអះអាងថា ចិនបានប្តេជ្ញាច្បាស់ថានឹងបន្តជួយដល់មាគ៌ាអភិវឌ្ឍប្រទេសកម្ពុជា និងជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ចនៅកម្ពុជាឱ្យមានការរីកចម្រើនទៅមុខ។

លោកថ្លែងថា៖«ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះសុទ្ធសឹងជា ឬនឹងក្លាយជាសរសៃឈាមម៉ាក្រូ ឬមីក្រូសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ប្រទេសចិនដើរតួធំសម្បើមណាស់នៅក្នុងមាគ៌ាអភិវឌ្ឍកម្ពុជា»

លោកបានប្រាប់ឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ ភាគីចិន និងកម្ពុជាបានប្តេជ្ញាពង្រឹងភាពជាដៃគូឱ្យបានយូរអង្វែង និងពង្រឹងកិច្ចសហប្រតិបត្តិការគ្នាបន្ថែមទៀតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេសវិស័យថាមពល វិស័យកសិកម្ម វិស័យអប់រំ និងវិស័យការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

លោកបន្តថា ភាគីកម្ពុជា និងចិន ក៏បានចុះហត្ថលេខាលើឯកសារចំនួន១៥ ដោយផ្តោតលើផែនការសកម្មភាពក្នុងការកសាងវាសនារួមរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ រវាងកម្ពុជា និងចិន ដើម្បីជំរុញឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសត្បូងពេជ្រ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក