ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងសង្គមកិច្ចរៀបចំទិវាមនុស្សគ-ថ្លង់ ដើម្បីបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល និងលើកកម្ពស់សិទ្ធិសេរីភាពមនុស្សគ-ថ្លង់

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំទិវាមនុស្សគ-ថ្លង់ ដើម្បីបង្ហាញឱ្យឃើញអំពីការគិតគួរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល សាធារណៈជន សង្គមស៊ីវិល ក្រុមគ្រួសារ មិត្តភក្តិ ការលើកទឹកចិត្ត និងបំពេញតាមតម្រូវការ បង្កើនការលើកកម្ពស់សិទ្ធិ និងសេរីភាពរបស់មនុស្សគ-ថ្លង់នៅលើពិភពលោក។

ទិវាមនុស្សគ-ថ្លង់កម្ពុជាលើកទី១១ និងអន្តរជាតិ លើកទី៦៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ បរិយាបន្នការងារសម្រាប់មនុស្ស គ ថ្លង់ ដើម្បីការអភិវឌ្ឍន៍ រៀបចំឡើងនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ មានការចូលរួមពី រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី និង បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ មនុស្សគ-ថ្លង់ និងជនមាន ពិការភាពសរុបចំនួនប្រមាណ ៤០០នាក់ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានឱ្យដឹងថា នៅលើពិភពលោក ទិវាមនុស្សគ-ថ្លង់ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៥៨ ខណៈបច្ចុប្បន្ននេះមានប្រទេសប្រមាណ១៣៣ លើពិភពលោកបាននឹងកំពុងបន្តរៀបចំ ព្រឹត្តិការណ៍នេះ តាមបែបប្រពៃណីនិង ទំនៀមទម្លាប់ខុសៗគ្នាពីប្រទេសមួយទៅប្រទេសមួយ។

លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា អង្គការសហប្រជាជាតិបានកំណត់យកថ្ងៃទី២៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដើម្បី ប្រារព្ធទិវាមនុស្សតផ្គង់អន្តរជាតិ ដែលជាការទទួលស្គាល់ពីសារៈសំខាន់នៃមនុស្សគ-ថ្លង់ ដែលជា សមាសភាពធនធានមនុស្ស និងមិនត្រូវបានមើលរំលងដើម្បីឈានទៅសម្រេចឱ្យខាងតែបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ពិសេសជាការបំពេញតាមការសន្យារបស់រដ្ឋជាភាគី នៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងស្របតាមទិសស្លោក “ មិនទុកឱ្យនរណាម្នាក់នៅ ដាច់ដោយឡែក ”។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងស្ដារយុវនីតិសម្បទា លោក ជា សុមេធី បានឱ្យដឹងថា ការរៀបចំទិវានេះឡើង គឺជាការផ្តល់ឱកាស ជួបជុំគ្នាក្នុងមួយឆ្នាំម្តងរវាងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និង មនុស្សគ-ថ្លង់ ដែលជាការបង្ហាញអំពីការផ្តល់សិទ្ធិក្នុងការចូលរួមដោយឥតរើសអើង និងជាការលើកស្ទួយតម្លៃ ពិសេសធ្វើយ៉ាងណាឱ្យមានបរិយាបន្នការងារសម្រាប់មនុស្សគ-ថ្លង់។

លោកបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបានយល់ច្បាស់ពីតម្រូវការ បញ្ហាប្រឈមនានារបស់ជនមានពិការភាព ជាពិសេសក្រុមគ្រួសារមនុស្សគ-ថ្លង់ ដោយរាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនោះវិស័យពិការភាពក៏ត្រូវបានចាត់ទុក ជាចក្ខុវិស័យរយះពេលវែងសម្រាប់ អភិវឌ្ឍដែលជាផ្នែកមួយនៃប្រព័ន្ធគាំពារសង្គម។ លោកអំពាវនាវដល់គ្រប់ភាគីទាំងអស់បន្តយកចិត្តទុកដាក់ លើកស្ទួយសុខុមាលភាពជនមានពិការភាព ពិសេសមនុស្សគ ថ្លង់នៅកម្ពុជា ដោយប្រែក្លាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព និងឯកសារគតិយុត្តិទាំងឡាយពាក់ព័ន្ធនឹងពិការភាពឱ្យក្លាយជាការពិត។

គួរឱ្យដឹងដែរថា ទិវាមនុស្សគ-ថ្លង់ នេះផ្តល់ឱកាសដើម្បីគាំទ្រ និងការពារអត្តសញ្ញាណភាសាសញ្ញា និងភាពចម្រុះនៃវប្បធម៌របស់អ្នកប្រើប្រាស់ភាសាសញ្ញាទាំងនៅកម្ពុជា និងនៅលើពិភពលោក ដោយភាសាសញ្ញា គឺជាមធ្យោបាយដ៏សំខាន់សម្រាប់មនុស្សគ-ថ្លង់ ដើម្បីបង្ហាញពី ខ្លួនឯង ភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ និងចូលរួមក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ច សង្គម វប្បធម៌ និងនយោបាយព្រមទាំងមានសារៈសំខាន់ផងដែរក្នុងការធានាការទទួល បានព័ត៌មាន និងការទទួលបាននូវសេវាកម្មនានា រាប់បញ្ចូលទាំងក្នុងត្រាពេលមានអាសន្ន ដែល ជាការបំពេញនូវសិទ្ធិសម្រាប់មនុស្សត-ថ្លង់ជាង៧០លាននាក់នៅជុំវិញពិភពលោក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក