ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ត្រីឆ្អើរ ត្រីងៀត ទឹកត្រី និងបង្គារក្រៀម នឹងត្រូវយកទៅប្រកួតប្រជែងនៅលើទីផ្សារជាតិ អន្តរជាតិ រួមទាំងសហភាពអឺរ៉ុប

ភ្នំពេញ៖ ប្រធានទីប្រឹក្សាបច្ចេកទេស អង្គការ យូនីដូ (UNIDO) លោក សេតធី ស៊ីថារ៉ាម៉ា ឱ្យដឹងថា ផលិតជនផលក្រោយប្រមូលផលស្តីពីអាហារសុវត្ថិភាព រួមមាន ត្រីឆ្អើរ ត្រីងៀត ទឹកត្រី និងបង្គារក្រៀម នឹងត្រូវយកទៅប្រកួតប្រជែងនៅលើទីផ្សារជាតិ អន្តរជាតិ រួមទាំងសហភាពអឺរ៉ុបផងដែរ ។

លោក សេតធី ស៊ីថារ៉ាម៉ា ថ្លែងដូចនេះក្នុងឱកាសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំដំណើរទស្សនកិច្ចសិក្សាស្តីពីសុវត្ថិភាពម្ហូបអាហារសម្រាប់អ្នកសារព័ត៌មាននៅតាមបណ្តារាជធានី-ខេត្តចំនួន៣ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

លោកបានបញ្ជាក់ថាអាហារសុវត្ថិភាពខាងលើមានមានសារៈសំខាន់ណាស់ ក្នុងប្រកួតប្រជែងជាមួយផលិតផលក្នុងស្រុក និងប្រទេសជិតខាង។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី អ៊ឹម រចនា ថ្លែងបន្តថា សុវត្ថិភាពម្ហូបអាហារ មានសារៈសំខាន់ណាស់សម្រាប់សុខភាពរបស់មនុស្សគ្រប់រូប ដែលត្រូវការអាហារ១ថ្ងៃ ៣ពេល ។

ករណីនេះរដ្ឋបាលជលផល បានសហការជាមួយ CAPFISH-Capture គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល អនុវត្តរួមគ្នាដោយ FiA និង UNIDO ក្រោមសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប ជំរុញឱ្យដៃគូពាក់ព័ន្ធផលិតម្ហូបអាហារឱ្យមានសុវត្ថិភាព មានស្តង់ដារ លក់ក្នុងតម្លៃសមរម្យ ឱ្យអ្នកប្រើប្រាស់មានលទ្ធភាពទិញបរិភោគ ដើម្បីកាត់បន្ថយការចំណាយទើបអាចប្រកួតប្រជែងនៅលើទីផ្សារជាតិ និងអន្តរជាតិ។

ទន្ទឹមនោះ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផល លោក ពុំ សុថា បានថ្លែងថា ដើមចមដែលរដ្ឋបាលជលផលសហការជាមួយអង្គការ UNIDO ផលិតអាហារសុវត្ថិភាពលក់នៅលើទីផ្សារជាតិ និងអន្តរជាតិ ដើម្បីជាផ្នែកមួយជួយពង្រឹងវិស័យឯកជន និងគិតពីសុខភាពរបស់អ្នកប្រើប្រាស់។

លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ មានសហគ្រាសចំនួន២៨ ចូលរួមអនុវត្តក្នុងគម្រោងនេះ ដែលក្នុងនោះមានសហគ្រាសចំនួន៨ទទួលបានវិញ្ញាបនបត្របញ្ជាក់គុណភាព CQS ពេញលេញ និងសហគ្រាសចំនួន៤ទទួលបានវិញ្ញាបនបត្របញ្ជាក់គុណភាព CQS ខណៈសហគ្រាសចំនួន៦ទៀត បានស្នើសុំចុះពិនិត្យវាយតម្លៃ ដើម្បីទទួលបានវិញ្ញាបនបត្រ CQS ពីសំណាក់ FiA/DFPTQ ។

លោក ពុំ ស៊ីថា គូសបញ្ជាក់ថា រដ្ឋបាលជលផល និងក្រសួងកសិកម្ម បានយកចិត្តទុកដាក់ផ្តល់ពូជល្អ កាត់បន្ថយថ្លៃដើម ចំណេញពេលវេលា ខណៈធនធានជលផលក្រោយប្រមូលផលពីធម្មជាតិ និងផលដែលទទួលបានពីវារីវប្បកម្ម ត្រូវបានរក្សា និងយកទៅកែច្នៃអាហារសុវត្ថិភាពបន្ថែម ដើម្បីប្រកួតប្រជែងលើទីផ្សារជាតិ និងអន្តរជាតិ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក