ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

កាកបាទក្រហមកម្ពុជាចាប់ផ្តើមបើកវេទិកាយុវជនលើកទី២នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជាចាប់ផ្តើមបើកវេទិកាយុវជនលើកទី២នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធាន អចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន លោក ពិត ចំណាន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា។

វេទិកានេះមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា តំណាងសហព័ន្ធអន្តរ ជាតិ គ្រូសម្របសម្រួល វេទិកាយុវជន ប្រតិភូយុវជនមកពីសមាគមជាតិកាកបាទក្រហមនិងអឌ្ឍចន្ទ ក្រហមទាំង១១ ទីប្រឹក្សានៃក្លឹបយុវជនទាំង ២៤ នៅរាជធានីភ្នំពេញ និងយុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណចំនួន ៨០នាក់។

ប្រធានប្រតិភូសហព័ន្ធអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ប្រចាំ ប្រទេសថៃ ឡាវ កម្ពុជា និងវៀតណាម លោកស្រី ខាត់ទីន ខ្លាកសុន (Kathryn Clarkson) បានគូសបញ្ជាក់ថា យុវជនគឺជាឆ្អឹងខ្នង ដែលធ្វើឱ្យចលនា អន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដើរទៅមុខបានដោយរលូន និងបានជោគជ័យក្នុងវិស័យមនុស្សធម៌រហូតមកដល់បច្ចុប្បន្ននេះ។

លោកស្រីថ្លែងថា៖«ត្បិតតែនេះជាលើកទី២ នៃការប្រារព្ធវេទិកាយុវជន ប៉ុន្តែយើងសង្ឈឹមជឿជាក់ថា នេះជាឱកាសដ៏ល្អមួយសម្រាប់ប្រតិភូយុវជនទាំង ១១សមាគមជាតិ ទទួលបាននូវសិទ្ធិ អំណាចក្នុងការពិនិត្យពិភាក្សារួមគ្នា ដើម្បីរកដំណោះស្រាយថ្មីក្នុងវិស័យមនុស្សធម៌ និងពង្រឹងកិច្ចសហប្រតិបត្តិការ សាមគ្គីភាពអន្តរជាតិក្នុងចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម»។

លោក ពិត ចំណាន បានពាំនាំនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជា ប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី អាគ្នេយ៍ ជូនចំពោះអ្នកចូលរួមទាំងអស់ និងបានថ្លែងអំណរគុណចំពោះសហព័ន្ធអន្តរជាតិដែលបានផ្តួចផ្តើម បង្កើតវេទិកានេះឡើង។

ប្រធានគណៈអធិបតី បានជូនពរចំពោះប្រតិភូយុវជនទាំងអស់ ឱ្យទទួលបានជោគជ័យក្នុង ដំណើរការវេទិកាយុវជនលើកទី២នេះ។ ទន្ទឹមនឹងនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា ឯកឧត្តម សង្ឃឹម យ៉ាងមុតមាំថា ប្រតិភូយុវជនមកពីសមាគមជាតិទាំង១១ ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ នឹងចូលរួមយ៉ាងសកម្ម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក