រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យវឌ្ឍនភាពគម្រោងជួសជុលការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០ ខេត្តបាត់ដំបង | កម្ពុជា-វៀតណាបេ្តជ្ញាកសាងនូវមិត្តភាព ជាបងប្អូនឲ្យកាន់តែរឹងមាំយូរអង្វែង | នាវាដឹកប្រេងជាង ១,៤លានលីត្របានលិចចូលទៅក្នុងសមុទ្រក្បែររដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន | រដ្ឋមន្ត្រីក្រសួងការងារចុះសួរសុខទុក្ខ និងទទួលទានអាហារជាមួយកម្មកររោងចក្រតារាលជាង៦ពាន់នាក់ |

រាជរដ្ឋាភិបាលណែនាំគ្រប់ស្ថាប័ន និងពលរដ្ឋវាយគង ទូងស្គរ អបអរសាទរប្រាសាទកោះកេរចូលជាបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ រាជរដ្ឋាភិបាលណែនាំគ្រប់ក្រសួង ស្ថាប័ន និងពលរដ្ឋទូទៅចូលរួមវាយគង ទូងស្គរ ស្គរ ទះ ប៉ោត និងគោះត្រដោក នៅវេលាព្រឹកម៉ោង៧ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីអបអរសាទរប្រាសាទកោះកេរ្តិ៍ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

រាជរដ្ឋាភិបាលណែនាំឲ្យនៅគ្រប់ស្ថាប័នពាក់ព័ន្ធ និងពលរដ្ឋចូលរួមអបអរសាទរចំពោះការដាក់បញ្ចូលប្រាសាទកោះកេរ្តិ៍ក្នុងបញ្ចីអង្គការសហប្រជាជាតិ នៅតាមគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមានទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជ- ធានីខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ ទីប្រជុំសហគមន៍ចូលរួមនៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

រាជរដ្ឋាភិបាលអំពាវនាវដល់គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍ និងបណ្ដាញព័ត៌មាន ទាំងអស់ចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍ជាមោទកភាពជាតិដ៏មានសារៈសំខាន់នេះ ឱ្យបានទូលំទូលាយ និងអធិកអធមជាទីបំផុត។

ប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងបញ្ជីរបស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤:៣០នាទីល្ងាច ម៉ោងនៅកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក