លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

Messi យល់ព្រមផ្ទេរទៅកាន់ PSG ជាផ្លូវការ

អេស្ប៉ាញ-បារាំង៖ រឿងរ៉ាវពាក់ព័ន្ធនឹងកីឡាករ Lionel Messi បានបញ្ចប់ជាផ្លូវការហើយ បើយោងតាមប្រភពដែលគួរឱ្យទុកចិត្តជាច្រើនបានបញ្ជាក់នៅល្ងាចថ្ងៃអង្គារសប្តាហ៍នេះ។

បើតាមអ្នកសារព័ត៌មានកីឡាដ៏ល្បីល្បាញ លោក Fabrizio Romano បានបញ្ជាក់ថា Messi បានយល់ព្រមចុះហត្ថលេខានូវកិច្ចព្រមព្រៀងរយៈពេល ២រដូវកាលជាមួយ Paris Saint-Germain រហូតដល់ឆ្នាំ២០២៣ រួមជាមួយលក្ខខណ្ឌក្នុងការបន្តរយៈពេលមួយរដូវកាលបន្ថែមទៀត។ ក្នុងនោះផងដែរ លោក Fabrizio បានឱ្យដឹងថា កិច្ចសន្យាថ្មីនៅទឹកដីបារាំង នឹងផ្តល់ឱ្យ Messi នូវប្រាក់ឈ្នួលប្រមាណ ៣៥លានអឺរ៉ូក្នុងមួយរដូវកាល។

ដោយឡែក បើតាមសារព័ត៌មានបារាំង La Sexta បានដកស្រង់សម្តីរបស់លោក Jorge Messi ដែលជាឪពុក និងដើរតួជាភ្នាក់ងារដោះដូររបស់ Messi ផ្ទាល់បានបញ្ជាក់ច្បាស់ៗថា Messi នឹងចុះហត្ថលេខាលេងឱ្យ PSG នារយៈពេលប៉ុន្មានម៉ោងខាងមុខនេះ។ ប្រភពដែលគួរឱ្យទុកចិត្តផ្សេងទៀតបានឱ្យដឹងថា  Messi នឹងចាកចេញពីទីក្រុង Barcelona នៅយប់នេះតែម្តង ដើម្បីចូលរួមជាមួយ PSG សម្រាប់រដូវកាលថ្មីនៃលីគកំពូលបារាំង ដែលបានចាប់ផ្តើមការប្រកួតកាលពីសប្តាហ៍មុន។

គួរបញ្ជាក់ថា Messi បានចំណាយពេលជាង ២១ឆ្នាំជាមួយ Lionel Messi ដោយលេងបាន ៧៧៨ប្រកួត និងរកគ្រាប់បាល់បញ្ចូលទីសរុប ៦៧២គ្រាប់ ក្រោយការមកដល់តាំងពីវ័យ ១៣ឆ្នាំ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក