ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

BREAKING NEWS: នាយករដ្ឋមន្ត្រីផ្អាកការផ្ទេរមន្ត្រីឆ្លងក្រសួងស្ថាប័នរហូតដល់ចុងឆ្នាំ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅក្រសួងស្ថាប័នទាំងអស់ឲ្យផ្អាកការផ្ទេរមន្ត្រីឆ្លងក្រសួងស្ថាប័នរហូតដល់ចុងឆ្នាំនេះ។

ការសម្រេចនេះគឺដើម្បីសម្រួលការងារឲ្យបានច្បាស់លាស់នៅក្នុងក្រសួងស្ថាប័ននីមួយៗ។

ក្នុងសារសំឡេងពិសេសនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គួរតែដល់ពេលហើយដែលរដ្ឋមន្ត្រីទាំងអស់ប្រើប្រាស់មន្ត្រីដែលមាននៅក្នុងក្រសួងឲ្យមានប្រសិទ្ធភាព។

សម្ដេចថា៖ «ខ្ញុំសូមផ្អាកការផ្ទេរផ្ទុងទាំងមន្ត្រីក្របខ័ណ្ឌនយោបាយ និងមន្ត្រីបច្ចេកទេសតាមក្រសួងស្ថាប័នថ្នាក់ជាតិនិងក្រោមជាតិ។ លើកលែងតែមានករណីចាំបាច់បំផុតដែលមានការឯកភាពរវាងរដ្ឋមន្ត្រីទាំងពីរហើយមានទល្ហីករណ៍ស្រួលបួលស្នើសុំមកខ្ញុំ»

សម្ដេចថា ការធ្វើបែបនេះគឺដើម្បីបញ្ជៀសនៅភាពរញ៉េរញ៉ៃនៃការបែងចែកមន្ត្រីក្នុងផ្ទៃក្នុងក្រសួងស្ថាប័នទាំងអស់។ ដែលនឹងអនុវត្តចាប់ពីពេលនេះរហូតទៅដល់ចុងឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក