ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្ត្រី ជា សុមេធី ថាការវិនិយោគធនធានមនុស្សជាទុនសំខាន់ធ្វើឲ្យជនមានពិការភាពរស់នៅដោយឯករាជ្យ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី បានលើកឡើងថា ការវិនិយោគទៅលើធនធានមនុស្សគឺជាទុនដ៏សំខាន់ក្នុងការជួយឲ្យជនមានពិការភាពអាចទទួលបាននូវចំណេះជំនាញ និងមុខរបរដែលអាចធ្វើឲ្យពួកគេទទួលបានប្រាក់កម្រៃ និងរស់នៅដោយឯករាជ្យ។

ថ្លែងនៅក្នុងទិវាជាតិមនុស្សគ-ថ្លង់លើកទី១១ នៅទីស្ដីការក្រសួងសង្គមកិច្ច ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី ជា សុមេធី បានលើកឡើងថារាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលគ្របដណ្តប់ទៅលើកិច្ចការងារអាទិភាពជាច្រើន ក្នុងនោះវិស័យពិការភាពក៏ត្រូវបានចាត់ទុក ជាចក្ខុវិស័យរយៈពេលវែងសម្រាប់អភិវឌ្ឍដែលជាផ្នែកមួយនៃប្រព័ន្ធគាំពារសង្គម។

ដើម្បីគាំទ្រទៅដល់យុទ្ធសាស្ត្រនេះរាជរដ្ឋាភិបាល បានបង្កើតវិទ្យាស្ថានជាតិអប់រំពិសេសសម្រាប់បណ្តុះបណ្តាលគ្រូជំនាញគ្រប់កម្រិត វិក្រឹត្យការបុគ្គលិកអប់រំ អភិវឌ្ឍសមត្ថភាពអប់រំ អភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈឱ្យស្របតាមស្ដង់ដាសមត្ថភាពកំរិតគុណវុឌ្ឍជាតិ និងតម្រូវការ ទីផ្សារការងារសម្រាប់ជនមានពិការភាព។ ទន្ទឹមនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានបង្កើតវិទ្យាស្ថានជាតិសង្គមកិច្ច ដើម្បីបណ្តុះបណ្តាលធនធានមនុស្សឱ្យមានចំណេះដឹងលើវិស័យសង្គមកិច្ចផងដែរ។

លោករដ្ឋមន្ត្រីថា៖ «ជារួមការវិនិយោគជាមួយជនមានពិការភាពលើការអប់រំ បណ្ដុះបណ្ដាលជំនាញ គឺជាទុនដ៏សំខាន់សម្រាប់ផ្តល់ធនធានមនុស្ស ការលើកកម្ពស់ និងជំរុញឱ្យជនមានពិការភាពមានលទ្ធភាពទទួលបានការងារ មុខរបរ មានប្រាក់កម្រៃកាន់តែប្រសើរឡើង ពិសេសគឺអាចរស់នៅបានដោយឯករាជ្យ ប្រកបដោយភាពសុខុដុមរមនា។ ជាក់ស្តែងបងប្អូនជនមានពិការភាពមួយចំនួន បានបំពេញការងារល្អ ទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំ ហើយបានក្លាយជា អ្នកដឹកនាំក្នុងក្រសួង ស្ថាប័ន និងផ្នែកឯកជនទៀតផង»

បើតាមរដ្ឋមន្ត្រីក្នុងឆ្នាំ២០២២ កន្លងទៅជនមាន ពិការភាពចូលបម្រើការងារក្នុងក្រសួងស្ថាប័ន រដ្ឋចំនួន៣៧ មានជនមានពិការភាពចំនួន ៣ ៧៤៨នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៨៦២នាក់ ជនមានពិការភាពកម្រិតធ្ងន់ចំនួន ២ ២៦០នាក់ បើគិតជាភាគរយ ២.០១%។ ដោយឡែក វិស័យឯកជនរួមមាន៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ ដែលបានប្រកាសចុះបញ្ញិកា និងទទួលបានវិញ្ញាបនបត្រលើការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ទូទាំងប្រទេសមានចំនួន ២៩១គ្រឹះស្ថាន រោងចក្រ សហគ្រាស ដែលមានជនមានពិការភាព ចូលបម្រើការងារចំនួន ៥ ៨៣៩នាក់ ស្រ្តីមានពិការភាព ៣ ៨៣៦នាក់ សរុបទាំងស្ថាប័នរដ្ឋនិងវិស័យឯកជនទូទាំងប្រទេសមានចំនួនជនមានពិការភាព ៩ ៥៨៧នាក់កំពុងបម្រើការងារ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក