ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីសុខាភិបាលក្រើនរំលឹកពលរដ្ឋឱ្យការពារសុខភាពដើម្បីចូលរួមទប់ស្កាត់ការផ្ទុះឡើងនៃជំងឺគ្រុនឈាមទ្រង់ទ្រាយធំ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា ក្រើនរំលឹកដល់ប្រជាជនគ្រប់រូប ត្រូវបន្តប្រុងប្រយ័ត្នក្នុងការការពារសុខភាព និងបង្ការការឆ្លងជំងឺគ្រុនឈាម ដើម្បីចូលរួមទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រទ្រង់ធំក្នុងសហគមន៍។

បន្ទាប់ពីទទួលបានសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការប្រុងប្រយ័ត្ន និងបង្ការការឆ្លងជំងឺគ្រុនឈាម មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តទាំង២៥ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះផ្សព្វផ្សាយអំពីវិធានការការពារជំងឺគ្រុនឈាមក្នុងរដូវភ្លៀងធ្លាក់។

មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តទាំង២៥ និងអាជ្ញាធរមូលដ្ឋាន ដោយបានដាក់ថ្នាំសម្លាប់ដង្កូវទឹក និងបាញ់ថ្នាំសម្លាប់មូស ដល់ប្រជាជននៅតាមមូលដ្ឋាន ខ្នងផ្ទះ យានដ្ឋាន សាលារៀន និងវត្តអារាម ជាពិសេសនៅតាមទីកន្លែងមានសម្ភារៈងាយដក់ទឹក ដែលទុកចោលមិនប្រើប្រាស់ដូចជា សំបកកង់ឡាន ម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង និងសម្ភារៈជាច្រើនទៀត ដែលអាចបង្កឱ្យមានការកកើតនៃជំរកមូសខ្លា ដោយត្រូវកប់ ឬដុតចោល និងរៀបចំកុំឱ្យមានទឹកដក់ ដើម្បីចូលរួមលុបបំបាត់ និងទប់ស្កាត់ការកកើតសត្វមូស។

ក្រសួងបានណែនាំប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននេះគឺដើម្បីចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរ ស្របនឹងពាក្យស្លោក «ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក