ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្ត្រីទីមួយកម្ពុជាអញ្ជើញទស្សនាមហាវិមានប្រជាជនចិន

ប៉េកាំង៖ ស្ត្រីទីមួយរបស់កម្ពុជាលោកស្រី ពេជ ចន្ទមុនី បានអញ្ជើញទស្សនាមហាវិមានប្រជាជនចិនក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិននៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

លោកស្រី ពេជ ចន្ទមុនី បានពិនិត្យយ៉ាងយកចិត្តទុកដាក់ លើការធ្វើបទបង្ហាញពីថ្នាក់ដឹកនាំ នៃមហាវិមានប្រជាជនចិន និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំចិន បានអនុញ្ញាតឲ្យរូបលោកស្រី បានចូលទស្សនាស្វែងយល់ ពីអរិយធម៌ដ៏រុងរឿង ក្នុងមហាវិមានប្រជាជនចិននេះ។

ក្នុងឱកាសនៃការអញ្ជើញទស្សនកិច្ចនោះដែរ ថ្នាក់ដឹកនាំនៃមហាវិមានប្រជាជនចិន បានបង្ហាញផ្ទាំងគំនូដ៏វិចិត្រក្នុងមហាវិមាន ពិសេសស្នាដៃនៃមហាបុរសចិនជំនាន់មុនជូនលោកស្រី ពេជ ចន្ទមុនី ទស្សនាផងដែរ។

សូមបញ្ជាក់ថា មហាវិមានប្រជាជន គឺជាអគាររដ្ឋដែលមានទីតាំងនៅភាគខាងលិចនៃទីលានធានអានមេន ក្នុងទីក្រុងប៉េកាំង។ មហាវិមានប្រជាជន ត្រូវបានប្រើសម្រាប់សកម្មភាពនីតិប្បញ្ញត្តិ និងពិធីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងគណបក្សកុម្មុយនិស្តចិនដែលកំពុងកាន់អំណាច។

មហាវិមានប្រជាជនមានមុខងារជាកន្លែងប្រជុំសម្រាប់សម័យប្រជុំពេញអង្គ នៃសភាជាតិប្រជាជន នីតិប្បញ្ញត្តិរបស់ចិន ដែលកើតឡើងជារៀងរាល់ឆ្នាំក្នុងកំឡុងខែមីនា រួមជាមួយនឹងសម័យប្រជុំថ្នាក់ជាតិនៃសន្និសិទប្រឹក្សានយោបាយប្រជាជនចិន។ មហាវិមានប្រជាជន ក៏ជាកន្លែងប្រជុំនៃសមាជជាតិនៃបក្សកុម្មុយនិស្តចិន ដែលចាប់តាំងពីសន្និសីទលើកទី១២ ក្នុងឆ្នាំ១៩៨២ ការប្រជុំបានកើតឡើងរៀងរាល់ ៥ឆ្នាំម្តង ហើយគណៈកម្មាធិការកណ្តាលរបស់គណបក្សត្រូវប្រជុំម្តងក្នុងមួយឆ្នាំ។ មហាវិមានប្រជាជនក៏ត្រូវបានប្រើប្រាស់សម្រាប់ព្រឹត្តិការណ៍សំខាន់ៗជាច្រើន រួមមាន កិច្ចប្រជុំថ្នាក់ជាតិនៃអង្គការសង្គម និងនយោបាយផ្សេងៗ ការប្រារព្ធខួបអនុស្សាវរីយ៍ថ្នាក់ជាតិ ក៏ដូចជាពិធីបុណ្យរំលឹកដល់អតីតមេដឹកនាំផងដែរ។

មហាវិមានប្រជាជន ក៏ជាកន្លែងទាក់ទាញទេសចរដ៏ពេញនិយមនៅក្នុងទីក្រុង ដែលមានភ្ញៀវទេសចរណ៍មកទស្សនារាជធានីនេះជាញឹកញាប់ផងដែរក្នុងមួយឆ្នាំៗ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក