ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆាបឆេះសណ្ឋាគារមីងឌូ ជាន់លេីកាលពីយប់មិញ

បន្ទាយមានជ័យ៖ ករណីអគ្គីភ័យឆាប់ឆេះអគារជាន់លើបង្អស់ នៃសណ្ឋាគារ "មីងឌូ" ក្រុងប៉ោយប៉ែតកាលពីយប់មិញ តាមការបញ្ជាក់ពីលោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថាឱ្យដឹងថា ក្នុងហេតុការណ៍នោះដឹកនាំដោយផ្ទាល់ពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះទៅដល់កន្លែងកើតហេតុ ក្នុងនោះមានអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងខាងភាគីថៃ បានចុះមកសហការណ៍ជួយពន្លត់អគ្គីភ័យត្រូវបានរលត់ទាំងស្រុង នៅវេលាម៉ោង ១០និង៥០នាទីយប់ នាថ្ងៃខែឆ្នាំដដែល ។

អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យ ប្រើប្រាស់រថយន្តចំនួន៨គ្រឿង បាញ់ទឹកចំនួន៧ធុង ក្នុងនោះរថយន្តពន្លត់អគ្គីភ័យអធិការក្រុងប៉ោយប៉ែត១ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ២ធុង រថយន្តពន្លត់អគ្គីភ័យ អធិការស្រុកអូរជ្រៅ ១គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ១ធុង ឡានទឹកសាលាក្រុង ១គ្រឿងប្រើប្រាស់អស់ទឹកចំនួន ១ធុង រថយន្តពន្លត់អគ្គីភ័យ ក្រុមហ៊ុនកាស៊ីណូ ចំនួន ៣គ្រឿង មានហ្រ្គែនដាយមិន ១ គ្រឿងប្រើប្រាស់អស់ទឹកចំនួន ១ធុង ត្រូពិចកាណា ១គ្រឿង ប្រើប្រាស់អស់ទឹកចនួន ១ធុង ដាយមិនស៊ីធី ១គ្រឿងប្រើប្រាស់អស់ទឹកចំនួន១ធុង ចំពោះរថយន្តពន្លត់អគ្គីភ័យភាគីថៃចំនួន២ គ្រឿង ពុំបានប្រើប្រាស់ទេ ។

លោកអធិការបានបញ្ជាក់ថា ក្នុងហេតុការណ៍ដ៏អាក្រក់នេះពុំមានមនុស្សរងគ្រោះថ្នាក់នោះទេ ហើយចំពោះសម្ភារៈខូចខាតដោយគ្រោះអគ្គីភ័យនេះ មាន គ្រែដេកដែកចំនួន ២០គ្រែ ពូកដេក ចំនួន ២០ពូក (ដែលទុកចោល)៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក