កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

កម្ពុជា និងចិន ប្តេជ្ញាបន្តសហការជាមួយគ្នាក្នុងនាមជាមិត្តដ៏ល្អដែលជឿទុកចិត្តបាន

ភ្នំពេញ៖ កម្ពុជា និងចិន ប្តេជ្ញាបន្តសហការជាមួយគ្នាក្នុង នាមជាមិត្តដ៏ល្អ ដែលជឿទុកចិត្តបានព្រមទាំងបន្តសាមគ្គីជាមួយគ្នា ដើម្បីទប់ទល់នូវរាល់ការប៉ុនប៉ង ឬ ជ្រៀតជ្រែកពីខាងក្រៅ។

ភាគីទាំងពីរលើកឡើងដូចនេះក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេស បានជួបពិភាក្សាការងារ នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

សម្ដេចធិបតី និងលោក ចាវ ឡឹជី បានឯកភាព ចំពោះគោលការណ៍នៃការបន្តកសាងលទ្ធិប្រជាធិបតេយ្យ ស្របតាមលក្ខខណ្ឌរបស់ប្រទេសជាតិនីមួយៗ សំដៅបម្រើផលប្រយោជន៍ដល់ប្រជាជនជាធំ។

ក្នុងជំនួបនោះដែរ លោក ចាវ ឡឺជី បានរំលេចថា ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងចូលរួមកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី ហើយ ប្រជាជាតិទាំងពីរ នឹងទទួលបានផ្លែផ្កាពីការកសាងសហគមន៍នេះ។

លោកមានជំនឿយ៉ាងមុតមាំថា កម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចធិបតី នឹងបន្តរីក លូតលាស់ និងអភិវឌ្ឍទៅមុខទៀត ហើយចិន នឹងបន្តគាំទ្រកម្ពុជា ក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់ខ្លួន។

ជាមួយគ្នានេះ សម្ដេចធិបតីក៏បានគូសរំលេចជូនលោក ចាវ ឡឺជី នូវសារនយោបាយចំនួនពីរ ពាក់ព័ន្ធនឹងជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា។

សារទី១ នោះគឺ ជោគជ័យដ៏ភ្លូកទឹកភ្លូកដីនេះបង្ហាញអំពីអារម្មណ៍កក់ក្តៅ និងការទុកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ចំពោះគណបក្សប្រជាជនកម្ពុជា ជាពិសេស ចំពោះសម្តេចតេជោ ប្រធានគណបក្ស និងជាប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលតែងនៅជាប់រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់ កាលៈទេសៈទាំងអស់។

ចំណែកសារទី២ គឺជាការផ្តល់ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ដល់អ្នកបន្តវេន នៃគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំកម្ពុជាទៅក្នុងវដ្តថ្មីនៃការអភិវឌ្ឍ។

សម្ដេចធិបតី ក៏បានបញ្ជាក់បន្ថែមជូនលោក ចាវ ឡឺជី អំពីការបន្តរក្សាគោលជំហរ និងគោលនយោបាយការបរទេសរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ទោះជាពិភពលោកកំពុងប្រែប្រួល និងមានភាពមិនច្បាស់លាស់ ក៏ដោយ។

សម្ដេចធិបតីបានលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរ ទស្សនកិច្ចរវាងសភាកម្ពុជា និងចិន ឱ្យបានញឹកញាប់ និងជាប្រចាំ ព្រោះដំណើរទស្សនកិច្ចនេះ នឹងមាន ផលប្រយោជន៍ដល់ស្ថាប័ននីតិបញ្ញត្តិទាំងពីរ ជាពិសេសសម្រាប់សមាជិកសភាវ័យក្មេង ក្នុងការស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍ និងទស្សនៈជាមួយគ្នា។

ទន្ទឹមនោះ លោក ចាវ ឡឺជី ក៏បានយល់ស្របចំពោះ ការស្នើនេះ និងប្តេជ្ញាជំរុញទំនាក់ទំនងរវាងសភានៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរ និងប្រកបដោយ មេត្រីភាព ដោយមិនកំណត់នូវលក្ខខណ្ឌ ឬបង្កប់នូវរបៀបវារៈណាមួយឡើយ។

សម្ដេចធិបតី និងលោក ចាវ ឡឺជី បានពិភាក្សាបន្ថែមអំពីទិសដៅន ការបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេស ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងសភា និងសភា។ ជាក់ស្ដែង ក្នុងនាមជាសមាជិកសភាមួយរូប៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក