ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឃាត់ខ្លួនបានហើយបុគ្គលដែលបន្លំព្រះរាជក្រឹត្យព្រះមហាក្សត្រ

ភ្នំពេញ៖ អាជ្ញាធរបានឃាត់ខ្លួនបុគ្គលឈ្មោះ ហុក ប៊ុនរ៉េត ដែលបន្លំធ្វើព្រះរាជក្រឹត្យក្លែងក្លាយដោយតាំងតែងខ្លួនឯងជាជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានឋានៈស្មើរដ្ឋលេខាធិការ និងតែងតាំងខ្លួនឯងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានមនុស្ស។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងរាជធានីភ្នំពេញ។ ជនសង្ស័យបានសារភាពថារូបខ្លួនពិតជាបានក្លែងឯកសារព្រះរាជក្រឹត្យពិតមែន ដោយក្លែងចំនួន២ច្បាប់ ក្នុងនោះក្លែងតែងតាំងរូបខ្លួនជាអគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានមនុស្ស និងព្រះរាជក្រឹត្យមួយទៀត ក្លែងតែងតាំងជាជំនួយការសម្តេចធិបតី ហ៊ុន ម៉ាណែត។

ជនសង្ស័យបានប្រាប់ឱ្យដឹងថា រូបខ្លួនបានបន្លំធ្វើព្រះរាជក្រឹត្យនោះតាមកុំព្យូទ័រដោយប្រើវិធី Microsoft Word និង Adobe Photoshop។

ពាក់ព័ន្ធឹនឹងករណីនេះ ឧុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្នើឱ្យមានការប្រុងប្រយ័ត្នកុំចាញ់បោកជនខិលខូច និងស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការចំពោះជនល្មើស និងបក្សពួកតាមនីតិវិធីច្បាប់។

ឧុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់ថា ជនខិលខូចទាំងនោះមានបំណងធ្វើដូច្នេះដើម្បីសុំឱ្យអាជ្ញាធរដែលនៅតាមកន្លែងចំនួនជួយសហការ ក្នុងគោលបំណងកេងប្រវ័ញ្ចទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក