ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងយុត្តិធម៌ព្រមានចាត់វិធានការផ្លូវច្បាប់លើម្ចាស់ហ្វេសបុកឈ្មោះ San Prum ដែលថាបានព័ត៌មានបរិហារកេរ្តិ៍ក្រសួង

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ច្រានចោល ចំពោះបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ San Prum ផ្សាយព័ត៌មានមិនពិតដែលមានចរិតជាការបរិហារកេរ្តិ៍ ចំពោះក្រសួងយុត្តិធម៌។ ក្រសួងថានឹងចាត់វិធានការផ្លូវច្បាប់ដើម្បីការពារកិត្តយសរបស់ខ្លួន។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្មីៗនេះ មានបណ្ដាញសង្គមហ្វេសប៊ុកមួយឈ្មោះ San Prum បានផ្សព្វផ្សាយនូវព័ត៌មានមួយដែលមានខ្លឹមសារថា៖ "មានបញ្ហាហើយក្រសួងយុត្តិធម៌? យឹម ភារុន ក្រោយពីចេញពីគុក បានប្រឡងជាប់ក្របខ័ណ្ឌប៉ូលីស តើព្រឹត្តិបត្រថ្កោលទោសចេញពីក្រសួងយុត្តិធម៌ បញ្ជាក់ (Certifier) ថាដូចម្តេច? មិនធ្លាប់មានទោសឬ? រឿងជាន់រឿងហើយ! ..................... តាមដឹងហាងឆេងបញ្ជាក់បែបនេះ (មិនដែលមានទោស) មិនក្រោមពាន់ដុល្លារទេ‌‌!! ហាសៗៗ"។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចាត់អោយមន្ត្រីជំនាញធ្វើការស្រាវជ្រាវជាបន្ទាន់លើករណីនេះ ដោយយោងតាមការស្រាវជ្រាវ និងកំណត់ត្រាក្នុងបញ្ជីថ្កោលទោសនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ បានបង្ហាញឱ្យឃើញថា ឈ្មោះ យឹម ភារុន ពុំបានមកស្នើសុំព្រឹត្តិបត្រថ្កោលទោសពីក្រសួងយុត្តិធម៌នោះទេ ហើយក្រសួងយុត្តិធម៌ ក៏ពុំបាន ផ្តល់ ព្រឹត្តិបត្រ ថ្កោលទោសនេះដល់សាមីជនឡើយ។

ក្រសួងយុត្តិធម៌គូសបញ្ជាក់ថា៖«ហេតុនេះ ការផ្សព្វផ្សាយព័ត៌មានក្នុងបណ្ដាញសង្គមហ្វេសប៊ុកមួយឈ្មោះ San Prum ជាការផ្សាយព័ត៌មានមិនពិតដែលមានចរិតជាការបរិហារកេរ្តិ៍ ចំពោះក្រសួងយុត្តិធម៌»។

សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ក្រសួងយុត្តិធម៌នឹងប្រកាន់យកវិធានការផ្លូវច្បាប់លើករណីនេះ ចំពោះការផ្សាយព័ត៌មានមិនពិត ដែលមានចរិតជាការបរិហារកេរ្តិ៍លើស្ថាប័នរបស់រដ្ឋបែបនេះ ដើម្បីការពារភាពស្អាតស្អំរបស់ស្ថាប័ន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក