ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាជ្ញាធរឃាត់ខ្លួនមេឈ្មួញលក់សត្វព្រៃម្នាក់នៅខេត្តក្រចេះ

ក្រចេះ៖ អាជ្ញាធរខេត្តក្រចេះបានឃាត់ខ្លួនមេឈ្មួញលក់សត្វព្រៃម្នាក់ស្ថិតក្នុងភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ពីបទនាំបរបាញ់ សម្លាប់ ធ្វើពាណិជ្ជកម្ម ឬនាំចេញប្រភេទសត្វក្នុងក្រុមមានដោយកម្រនៃច្បាប់ស្តីពីព្រៃឈើ។

ការឃាត់ខ្លួននេះក្រោយពីអាជ្ញាធរបានចុះទៅត្រួតពិនិត្យដល់កន្លែងទីតាំងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដោយរកឃើញសត្វព្រៃជាច្រើនប្រភេទ មានដូចជា ត្រកួតទម្ងន់៧គីឡូក្រាម សាច់ជ្រូកព្រៃចំនួន ៤០គីឡូក្រាម និងសាច់ក្របីព្រៃចំនួន ១០គីឡូក្រាម ខណៈសាច់ព្រៃទាំងនោះត្រូវបានអាជ្ញាធរដុតបំផ្លាញចោល។

ការឃាត់ខ្លួនជនសង្ស័យបន្ទាប់ពីមានដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តក្រចេះ លោក គុយ ពិទូ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

ជនសង្ស័យរងពីបទ «ដឹកជញ្ជូន ធ្វើពាណិជ្ជកម្ម សន្និធិ កែច្នៃសំណាក ឬនាំចូលប្រភេទសត្វរស់ និងធ្វើសំណាកក្នុងក្រុម មានដោយបង្គួរ ដោយគ្មានលិខិតអនុញ្ញាត និងបទបរបាញ់ សម្លាប់ ធ្វើពាណិជ្ជកម្ម ឬនាំចេញប្រភេទសត្វក្នុងក្រុម មានដោយកម្រ តាមបញ្ញត្តិមាត្រា ៩៦ កថាខណ្ឌ១ ចំណុច១៩ និងមាត្រា ៩៨ កថាខណ្ឌ ចំណុច១០ នៃច្បាប់ស្តីការ ព្រៃឈើ ប្រព្រឹត្តនៅចំណុចនិយាមកា (X៦២៤៥៦៩- Y១៤១២០៧៥) ស្ថិតនៅភូមិសាស្ត្រភូមិស្រែត្រែង ឃុំក្បាល ដារី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក