ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋមន្ត្រីសាធារណការថ្មីជំរុញមន្ទីរត្រូវធ្វើផ្លូវតាមស្តង់ដារបច្ចេកទេសធានាដល់គុណភាពផ្លូវរឹងមាំ

បន្ទាយមានជ័យ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បានជម្រុញណែនាំដល់ជំនាញនៃមន្ទីសាធារណការ និងដឹកជញ្ជូន ពាក់ព័ន្ធការងារថែទាំផ្លូវ ត្រូវបន្តគិតគូយកចិតទុកដាក់បន្ថែមទៀត ត្រូវធ្វើការថែទាំឱ្យបានល្អ និងត្រូវធ្វេីការជួលជុលនៅកន្លែងដែលមានការខូចខាតឡេីងវិញ ជាពិសេសរាល់ការងារសាងសង់ត្រូវធ្វេីទៅតាមស្តង់ដាបច្ចេកទេស ដើម្បីធានាដល់គុណភាពផ្លូវរឹងមាំ ប្រេីប្រាស់បានយូអង្វែង។

លោករដ្ឋមន្ត្រីជម្រុញបែបនេះក្នុងឱកាសដែលលោក រួមនឹប្រតិភូអមដំណើរ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹងជញ្ជូនខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បានបញ្ជាក់ថា ដើម្បីការងារក្នុងវិស័យសាធារណការ និងដឹកជញ្ជូន កាន់តែមានប្រសិទ្ធភាព ត្រូវមានយន្តការគាំទ្រចំនួន៤ រួមមាន ១-ពង្រឹងសមត្ថភាពអភិបាលកិច្ច អភិវឌ្ឍធនធានមនុស្ស,២-ពិពិធកម្មធនធាន នៃប្រភពធនធានថវិកា ពង្រឹងការគ្រប់គ្រង ប្រសិទ្ធភាពនៃការប្រេីប្រាស់ថវិកា ស្វែងរកដៃគូអភិវឌ្ឍន៍ និងដៃគូរវិនិយោគសាធារណៈ ព្រមទាំងការពង្រឹងការងាររៀបចំផែនការថវិកា អនុវត្តផែនការកម្មវិធី និងគម្រោងវិនិយោគសាធារណៈ ការកែទម្រងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់ក្រសួង, ៣- ពង្រឹងការនិតិកម្ម និងកសាងបទដ្ឋានបច្ចេកទេស ជម្រុញរៀបចំគោលនយោបាយ ច្បាប់ បទបញ្ញត្តិ បទដ្ឋានបច្ចេកទេស ដើម្បីពង្រឹងភាពច្បាសលាស់ទាំតងទិដ្ឋភាពផ្លូវច្បាប់ និងទិដ្ឋភាពការងារបច្ចេកទេស ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ៤-ពង្រឹងការប្រេីប្រាស់បច្ចេកវិទ្យាទំនើប និងឌីជីថលក្នុងការគ្រប់គ្រងស្ថាប័ន និងការផ្តល់សេវារដ្ឋបាលសាធារណៈ។

លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានប្រាប់ឱ្យ EAC News ដឹងថា ការងារសាធារណការមានបណ្តាញផ្លូវជាតិ ផ្លូវខេត្ត ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់មន្ទីរមានចំនួន ២៥ខ្សែ ប្រវែងសរុប ៧៣៤,៦៤គីឡូម៉ែត្រ ក្នុងនោះផ្លូវក្រាលបេតុងកៅស៊ូ AC មានប្រវែង ១២៦,៦៧គីឡូម៉ែត្រ ផ្លូវក្រាលកៅស៊ូ DBST ប្រវែង ៣៨៨,២៧គីឡូម៉ែត្រ ផ្លូវក្រាលបេតុងសរសៃដែក ប្រវែង ៤,០៣គីឡូម៉ែត្រ ផ្លូវដីល្បាយថ្មប្រវែង ១៨៧,០៧គីឡូម៉ែត្រ និងផ្លូវដីប្រវែង ២៥,៦០គីឡូម៉ែត្រ។ លោកបន្តថា ការងារថែទាំផ្លូវថ្នល់ជាប្រចាំឆ្នាំកំណាត់ផ្លូវជាតិ និងផ្លូវខេត្ត ក្រាលកៅស៊ូគ្រប់ប្រភេទ និងកំណាត់ ផ្លូវខេត្តក្រាលដីល្បាយថ្ម ប្រវែងសរុប ៦០០គីឡូម៉ែត្រជារៀងរាល់ឆ្នាំ។ ការងារជួសជុលកំណាត់ផ្លូវជាតិ ផ្លូវខេត្ត ប្រវែងសរុប ៦,៨០គីឡូម៉ែត្រ។ លើកកម្រិតកំណាត់ផ្លូវជាតិពីបេតុងកៅស៊ូ ទៅជាបេតុងសរសៃដែក ប្រវែងសរុប ៩៣០ម៉ែត្រ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក