ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ហ្ហួងម៉ែប្រោសព្រះរាជទានព្រះរាជទ្រព្យ ៥ពាន់ដុល្លារអាមេរិក ក្នុងការថែទាំសត្វដំរីនៅសមាគមអភិរក្សដំរី អៃរាវត្តា

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ៥ពាន់ដុល្លារអាមេរិក ក្នុងការថែទាំសត្វដំរីនៅសមាគមអភិរក្សដំរី អៃរាវត្តា។

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្រោមព្រះរាជតម្រិះទុកដាក់អំពីការអភិរក្សសត្វកម្រផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជអំណោយជាព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន ៥ពាន់ដុល្លារអាមេរិក ជូនសមាគមអភិរក្សដំរី អៃរាវត្តា សម្រាប់ជាវិភាគទានក្នុងសកម្មភាពអភិរក្សសត្វដំរីនៅកម្ពុជា។

គួរឱ្យដឹងដែរថា ដំរីគឺជាសត្វកម្រ និងជិតផុតពូជ ដែលបច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា ដំរីអាស៊ី មានចំនួនប្រមាណ ចន្លោះពី៤០០ ទៅ៦០០ក្បាល ដែលភាគច្រើនរស់នៅ ក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត ដែលជាតំបន់ជីវៈចម្រុះដ៏សម្បូរបែបប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាល អំណោយផលដល់ការរស់នៅរបស់សត្វដំរីនិងសត្វព្រៃផ្សេងៗទៀត។

ចំណែក ដំរីស្រុកត្រូវបានប៉ាន់ស្មានថា មានចំនួនប្រមាណជាង ៧០ក្បាលតែប៉ុណ្ណោះដែលទាមទានូវការការពារ និងអភិរក្ស។ ហេតុនេះ ក្រសួងបរិស្ថានបានបង្កើតតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលគ្របដណ្ដប់លើផ្ទៃដីជាង ៧,៣លានហិកតា នៃផ្ទៃដីប្រទេសកម្ពុជា ដែលក្លាយជាទីជម្រកសម្រាប់សត្វព្រៃគ្រប់ប្រភេទ ជាពិសេសសត្វដំរី ដែលត្រូវការទីជម្រកដែលមានផ្ទៃដីធំ និងមានប្រភពចំណីជាដើម ខណៈសមាគមអភិរក្សដំរីខ្មែរអៃរាវត្តាដែលមានទីតាំងក្នុងខេត្តរតនគីរី ជាមជ្ឈមណ្ឌលបង្កាត់ពូជដំរី ដើម្បីធ្វើការអភិរក្ស និងបង្កើនចំនួនដំរីនៅកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក