ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជានាំចេញកំពឹសទឹកសាប និងអន្ទង់បង្កកចំនួន ១០តោន ជើងដំបូងទៅកាន់ទីផ្សារប្រទេសចិន

ភ្នំពេញ៖ ផលិតផលជលផលកម្ពុជា រួមមានកំពឹសទឹកសាបបង្កក និងអន្ទង់បង្កក មួយកង់តឺន័រ បាននាំចេញទៅប្រទេសចិនជើងដំបូងកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ ក្រសួងកសិកម្មអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយវារីវប្បករ រហូតសម្រេចបានការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូង។

អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា ថ្លែងថា ការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូងនេះ គឺជាជោគជ័យមួយជំហាន។

អ្នកនាំពាក្យបញ្ជាក់ថា ការងារអាទិភាពដំបូង គឺធ្វើយ៉ាងណារក្សានូវគុណភាព ស្របតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន ដើម្បីធានាឲ្យបានថា ផលិតផលជលផលរបស់ខ្មែរនៅតែអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិនបាន។

អ្នកនាំពាក្យបន្តថា ចំណែកការងារបន្ទាប់ គឺជំរុញឲ្យផលិតផលជលផលរបស់ខ្មែរ មានគុណភាពកាន់តែខ្ពស់ មានសោភណ្ឌភាពកាន់តែល្អ មានសុវត្ថិភាព និងមានរសជាតិកាន់តែឆ្ងាញ់ ក្នុងគោលដៅពង្រឹងនិងពង្រីកតម្រូវការរបស់អតិថិជននៅលើទីផ្សារប្រទេសចិន។

កញ្ញា អ៊ឹម រចនា ថ្លែងថា៖ «នៅពេលដែលសេចក្ដីត្រូវការនៅទីផ្សារចិនកើនឡើង ការនាំចេញផលិតផលជលផលពីកម្ពុជាទៅកាន់ប្រទេសចិននឹងមានកំណើន។ ចំណែកវារីវប្បករ អ្នកចិញ្ចឹមត្រីនៅស្រុកខ្មែរ នឹងមានការងារធ្វើកាន់តែច្រើន»។

កញ្ញាបន្ថែមថា ក្រសួងសង្ឃឹមថា តាមរយៈការជំរុញការនាំចេញផលិតផលជលផលខ្មែរទៅកាន់ទីផ្សារប្រទេសចិននេះ នឹងអាចជួយបង្កើនជីវភាពពលរដ្ឋវារីវប្បករនៅស្រុកខ្មែរឲ្យកាន់តែមានការរីកចំរើនទៅមុខ និងរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។

គូសបញ្ជាក់ថា ក្រុមហ៊ុន Kim Chou Co., Ltd. Import Export and International Transportation គឺជាក្រុមហ៊ុនកម្ពុជាដំបូងគេដែលត្រូវបានអនុញ្ញាតឲ្យនាំចេញផលិតផលជលផលដោយផ្ទាល់ទៅកាន់ប្រទេសចិន។

ប្រធានផ្នែកនាំចេញនៃក្រុមហ៊ុន Kim Chou Co., Ltd. Import Export and International Transportation លោក ហេង ម៉េងទី បានប្រាប់សារព័ត៌មាន Xinhua ថា នេះជាលើកទី១ ហើយដែលកម្ពុជាអាចនាំចេញផលិតផលជលផលទៅទីផ្សារចិនតាមរយៈកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅកាន់កំពង់ផែសៀងហៃ។

បើតាមលោក ហេង ម៉េងទី កម្ពុជាបាននាំចេញផលិតផល២ប្រភេទទៅចិន គឺអន្ទង់បង្កក និងកំពឹសបង្កកចំនួន ១០តោន។ លោកបន្តថា ផលិតផលទាំងនោះនឹងដឹកទៅដល់ទីក្រុងសៀងហៃនៅចន្លោះថ្ងៃទី១៥ ឬ១៦ ខែតុលា ឆ្នាំ២០២៣។

លោកគូសបញ្ជាក់ថា ផលិតផលទាំងនេះ ត្រូវបានក្រុមហ៊ុនប្រមូលទិញពីប្រជានេសាទក្នុងខេត្តមួយចំនួនជុំវិញបឹងទន្លេសាប រួមមានខេត្តកំពង់ធំ ពោធិ៍សាត់ និងខេត្តសៀមរាប។

លោកបាននិយាយថា៖ «សម្រាប់គុណភាព និងស្តង់ដារអនាម័យនៃផលិតផល យើងបានអនុវត្តតាមតម្រូវការរបស់ប្រទេសចិន ពីព្រោះយើងបានបណ្តុះបណ្តាលបុគ្គលិករបស់យើង ហើយអ្នកជំនាញចិនបានគ្រប់គ្រងគុណភាពដោយផ្ទាល់»។

លោករំពឹងទុកថា កម្ពុជានឹងអាចនាំចេញផលិតផលប្រមាណ ២៤០តោនទៅកាន់ប្រទេសចិនក្នុងមួយឆ្នាំដែលអាចរួមចំណែកដល់កំណើនសេដ្ឋកិច្ច បង្កើតការងារសម្រាប់កសិករ និងអ្នកនេសាទ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក