អ្នកនាំពាក្យ៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា | ខឿនព្រះលានជល់ដំរីអាចនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤ | លោក Andre Villas-Boas ជាប់ឆ្នោតជាប្រធានថ្មីនៃក្លិបបាល់ទាត់ FC Porto | ព្រះមហាក្សត្រព្រុយណេអញ្ជើញដល់ប្រទេសកម្ពុជាដើម្បីជាមួយសម្ដេចតេជោសោយព្រះក្រយាអាហារពេលព្រឹក |

លោកស្រី ពេជ ចន្ទមុនី អញ្ចើញទស្សនាមហាកំផែងចិនដោយកោតសរសើរចំពោះសំណង់ប្រវត្តិសាស្រ្តដ៌អស្ចារ្យរបស់ចិន

ចិន៖ លោកស្រី ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ភរិយាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញទស្សនាមហាកំផែង រម្មណីយដ្ឋានដ៏ល្បីល្បាញរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការអញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

លោកស្រី ពេជ ចន្ទមុនី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ អញ្ជើញទស្សនាមហាកំផែង ដែលជារម្មណីយដ្ឋានដ៏ល្បីល្បាញ់ របស់សាធារណរដ្ឋប្រជាមានិតចិន ដោយវត្តមាននៃការអញ្ជើញដល់របស់លោកស្រី ត្រូវបានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត នៃថ្នាក់ដឹកនាំមហាកំផែង។

ក្នុងដំណើរទស្សនានោះ លោកស្រី និងគណៈប្រតិភូអមដំណើរទាំងអស់ បានអញ្ជើញទស្សនាយ៉ាងយកចិត្តទុកដាក់ នៅតាមផ្នែកទាំងអស់ នៃមហាកំផែង ដែលជាសំណង់ប្រវត្តិសាស្រ្តដ៏ល្បីបំផុត និងជាអច្ឆរិយៈរបស់ពិភពលោក។

លោកស្រីមានប្រសាសន៍ទៅកាន់ថ្នាក់ដឹកនាំ នៃមហាកំផែងថា នេះគឺជាលើកទីមួយ ដែលលោកស្រី បានអញ្ជើញមកទស្សនាមហាកំផែង បើទោះបីលោកស្រីធ្លាប់បានអានប្រវត្តិនៃៗហាកំផែងនេះ ពីមុនៗក៏ពិតមែន។

លោកស្រី ពេជ ចន្ទមុនី មានប្រសាសន៍លើកឡើងថា កាលដែលបានទស្សនាដោយផ្ទាល់ គឺពិតជាសំណងប្រវត្តិសាស្រ្តដ៌អស្ចារ្យខ្លាំងណាស់ និងបានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលចិន ដែលបានរៀបចំកម្មវិធីដ៌វិសេសសវិសាលនេះ ដើម្បីលោកស្រីបានមកទស្សនាដោយផ្ទាល់មហាកំផែង ជាប្រវត្តិសាស្រ្តមានតម្លៃមហាសាល របស់ប្រទេស និងប្រជាជនចិន។

គួរឱ្យដឹងដែរថា មហាកំផែងចិន (ជញ្ជាំងវែងមួយម៉ឺនលី) គឺជាបណ្តុំនៃបន្ទាយតំរៀបគ្នាជាបន្តបន្ទាប់ដែលត្រូវបានសាងសង់ឆ្លងកាត់ព្រំដែនភាគខាងជើងនៃរដ្ឋចិនបុរាណ និងអធិរាជចិន ក្នុងប្រវត្តិសាស្ត្រ ដើម្បីការពារការប្រឆាំង និងឈ្លានពានពីសំណាក់ក្រុមពនេចរផ្សេងៗ ពីតំបន់ខាងក្រៅ។

សព្វថ្ងៃនេះ បន្ទាយការពារនៃមហាកំផែងត្រូវបានទទួលស្គាល់ជាទូទៅថាជាស្នាដៃស្ថាបត្យកម្មដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយក្នុងប្រវត្តិសាស្ត្រចិន។ បច្ចុប្បន្នមហាកំផែងចិន ទទួលបាននូវការចូលរួមទស្សនា ពីបណ្តាថ្នាក់ដឹកនាំពិភពលោក អ្នកទេសចរណ៍អន្តរជាតិ ពិសេសទេសចរណ៍ផ្ទៃក្នុងរាប់លាននាក់ ក្នុងមួយឆ្នាំៗ។

ក្នុងឱកាស នៃការអញ្ជើញទស្សនាមហាកំផែងនោះដែរ លោកស្រី ពេជ ចន្ទមុនី ហ៊ុនម៉ាណែត អញ្ជើញសរសេរលើសៀវភៅក្រាំងមាស ទុកជាអនុស្សាវរីយ៍ដើម្បីបញ្ជាក់ពីវត្តមានពេលវេលាថ្ងៃ ខែ ឆ្នាំ នៃការអញ្ជើញទស្សនាមហាកំផែង ដើម្បីទុកជាអនុស្សាវរីយ៍រក្សាទុកក្នុងបណ្ណាល័យរបស់មហាកំផែង។ ថ្នាក់ដឹកនាំមហាកំផែង បានជូនសៀវភៅរូបថតមហាកំផែង ជូនលោកជំទាវបណ្ឌិត និងថតរូបអនុស្សាវរីយ៍ក្នុងបរិយាកាសស្និទ្ធស្នាលរ៉ាក់ទាក់បំផុត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក