ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

វីដេអូខ្លីបរបស់ Mak EE កំពុងឆក់បានប្រជាប្រិយភាព នឹកស្មានមិនដល់

ភ្នំពេញ៖ Mak EE មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ តែថែមទាំងពោរពេញទៅដោយសមត្ថភាព និង ទេពកោសល្យ ដែលពិបាកនឹងរកគូរប្រៀប។

ត្រឹមតែមួយប៉ព្រិចភ្នែក Mak EE បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាមួយនឹងមាតិកាវីដូខ្លីបខ្លីរបស់ខ្លួនដែលបង្ហាញនូវគន្លឹះតុបតែងខ្លួនសម្រាប់មនុស្សស្រី ពីក្បាលដល់ចុងជើង។

ជាក់ស្តែង តិកតុក របស់ Mak EE ដែលមានឈ្មោះថា ផេក E E black9ចែកចាយប្រេនEEw9 (eeblack9_eew9) មានអ្នក Follow ចំនួន 1.6M និង 18.9M Likes ពោលគឺជាចំនួនដ៏ច្រើនលើសលប់ និង ហ្វេសប៊ុកឈ្មោះ E E Black 9 ដែលមានអ្នក Follower រហូតដល់ 1M។

ដើមចមដែលជម្រុញឲ្យ Mak EE ងាកមកធ្វើជាអ្នកផលិតមាតិកា បង្ហោះលើបណ្តាញសង្គម ជាពិសេស TikTok ដោយសារតែ អ្នកនាង ចង់ចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងសម្រាប់ស្ត្រី និងយុវតីសម័យថ្មី អំពីរបៀបរៀបចំ និង តុបតែងខ្លួន យ៉ាងណាឲ្យស៊ីទៅនឹងកាលៈទេសៈ ពោលគឺជ្រើសរើសផលិតផលគ្រឿងសម្អាង និងឈុតថែរក្សាស្បែកសម្រស់ឲ្យបានត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ ជៀសវាងខាតទាំងថវិកា និងវេលា។

Mak EE បានឲ្យដឹងថា មានបងប្អូនយើងជាច្រើនចង់ស្អាត ប៉ុន្តែមិនដឹងថាគួររៀបចំខ្លួនយ៉ាងម៉េច ហើយគួរជ្រើសរើសផលិតផលបែបណាទើបល្អ មិនចាញ់បោកគេ អាស្រ័យហេតុនេះទើបអ្នកនាងសម្រេចផលិតវីដេអូបន្តបន្ទាប់ស្អីពី “គ្រឿងសម្អាង និង ការតុបតែងខ្លួន”រហូតដល់ផ្ទុះការគាំទ្រ មិននឹកស្មានដល់។

Mak EE បានបន្ថែមថា “សូម្បីតែស្រមៃ ក៏នាងខ្ញុំមិនហ៊ានដែរ ព្រោះគិតថាមិនអាចទៅរួចឡើយ ប៉ុន្តែឥលូវនេះបែរជាទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីយ៉ាងនេះសោះ”។

សូមរំលឹកផងដែរថា Mak EE មានឈ្មោះពិត YONR KIMAN មានកូនស្រីឈ្មោះ E E។ បច្ចុប្បន្នMak EE គឺជាអគ្គនាយិកាក្រុមហ៊នចែកចាយផលិតកូរ៉េគ្រប់ប្រទេស ម៉ាកប្រេន EEw9 ដែលកំពុងមានប្រជាប្រិយភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ភាពឈ្លាសវៃ និងប៉ិនប្រសប់ ឈរលើភាពស្មោះត្រង់ និងទំនួសខុសត្រូវខ្ពស់ របស់ អ្នកនាង Mak EE បានរុញច្រានក្រុមហ៊ុនរបស់អ្នកនាងទទួលបានភាពជោគជ័យ រហូតមានតំណាងចែកចាយពាសពេញផ្ទៃប្រទេស។

ក្រៅពីបង្កើតការងារឲ្យកូនខ្មែរ តាមរយៈការបម្រើការ ការងារនៅក្រុមហ៊ុន ម៉ាកប្រេន EEw9 ដោយផ្ទាល់ និង ដោយប្រយោល អ្នកនាង Mak EE បានចែករំលែកនូវក្នុងស្រឡាញ់ត្រឡប់ទៅកាន់សហគមន៍ ប្រជាពលរដ្ឋក្រីក្រ កុមារកំព្រា ស្ត្រីមេម៉ាយ មនុស្សចាស់ជរា និងមន្ទីរពេទ្យនានា ថែមទៀតផង។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក