ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អ៊ុយក្រែនស្នើឱ្យកម្ពុជាបន្តហ្វឹកហ្វឺនលើជំនាញបោសសម្អាតមីន

ភ្នំពេញ៖ ប្រទេសអ៊ុយក្រែនបានចាប់អារម្មណ៍ពីបច្ចេកទេស និងបទពិសោធន៍របស់កម្ពុជាដែលបានឆ្លងកាត់ក្នុងការបង្កើនល្បឿនប្រតិបត្តិការរំដោះផ្ទៃដីមានបញ្ហាមីន និងគ្រាប់យុទ្ធភ័ណ្ឌប្រកបដោយប្រសិទ្ធភាពខ្ពស់។ ប្រទេសអ៊ុយក្រែនបានស្នើឱ្យកម្ពុជាបន្តផ្តល់វគ្គបណ្តុះបណ្តាលអំពីបច្ចកទេសបោសសំអាតមីនដល់អ៊ុយក្រែន និងស្នើឱ្យកម្ពុជាចូលជាសមាជិកគណៈកម្មការប្រទេសផ្តល់ជំនួយ និងផ្តល់ជាមតិយោយល់គំាទ្រយុទ្ធសាស្ត្រកម្ទេចគ្រាប់មីននៅប្រទេសអ៊ុយក្រែន។

អ៊ុយក្រែនបានស្នើបែបនេះ ក្នុងពេលឧបនាយករដ្ឋមន្ត្រីទី១ និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៃប្រទេសអ៊ុយក្រែន លោកស្រី Yuliia Svyrydenko ជួបពិភាក្សាតាមអនឡាញជាមួយ អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា កាលពីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

លោក ហេង រតនា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ប្រទេសអ៊ុយក្រែនកោតសរសើរដល់សម្តេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឱ្យអ្នកជំនាញដោះមីននៅអ៊ុយក្រែនបានមករៀនពីបច្ចេកទេសបោសសម្អាតមីននៅកម្ពុជាកន្លងមក។ លោកបញ្ជាក់ថា លោកស្រី Yuliia Svyrydenko បានស្នើមកកម្ពុជាឱ្យបន្តហ្វឹកហ្វឺនពីបច្ចេកទេសរំដោះផ្ទៃដីមានមីនមកអ៊ុយក្រែនបន្ថែមទៀត ខណៈអ៊ុយក្រែនទទួលបានជំនួយជាម៉ាស៊ីនដោះមីនពីប្រទេសជប៉ុន។

អគ្គនាយកស៊ីម៉ាក បានឆ្លើយតបនឹងសំណើនេះដូច្នេះថា៖ «ខ្ញុំបានប្រាប់គាត់ថា សំខាន់គាត់ (អ៊ុយក្រែន) ត្រូវរៀបចំសំណើនេះទៅរាជរដ្ឋាភិបាល ខ្ញុំមិនមានសិទ្ធិនៅក្នុងការសម្រេចត្រូវធ្វើម៉េច ទាល់តែគាត់ដាក់សំណើហ្នឹងមកដើម្បីឱ្យរាជរដ្ឋាភិបាលគាត់នឹងសម្រេចទាក់ទងនឹងគោលនយោបាយរបស់ជាតិរបស់យើង»។

គូសរំលឹកថា រុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែននៅអំឡុងខែកុម្ភៈ ឆ្នាំ២០២២ ដោយរុស្ស៊ីបានវាយប្រហារកម្ទេចហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានារបស់ប្រទេសអ៊ុយក្រែនបណ្តាលឱ្យស្លាប់មនុស្សរាប់ពាន់នាក់ និងមនុស្សរាប់លាននាក់បានរត់ភៀសខ្លួន ដោយបន្សល់ទុកនូវគ្រាប់មីនជាច្រើនដែលបានដាក់ពង្រាយដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក