ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជប៉ុនសន្យាបន្តជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជាឲ្យសម្រេចបានទិសដៅអភិវឌ្ឍន៍ជនបទឲ្យមានភាពប្រសើរ

ភ្នំពេញ៖ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា (JICA) លោក SANUI Kazumasa បានសន្យាជួយគាំត្រដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបានទិសដៅអភិវឌ្ឍន៍ជនបទឱ្យមានភាពប្រសើរឡើងទៅមុខទៀត។

ថ្លែងក្នុងជំនួបជាមួយរដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលោក ឆាយ ឬទ្ធិសែន នៅទីស្ដីការក្រសួង ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក SANUI Kazumasa បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាលជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជានាកន្លងមក ដោយមានការជួយកសាងហេដ្ឋារចនាសម្ព័នរូបវ័ន្ត កសាងសាលារៀន មន្ទីរពេទ្យ ក៏ដូចជាជួយក្នុងវិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ ព្រមទាំងបញ្ជូនអ្នកឯកទេសជំនាញមកបណ្តុះបណ្តាលនៅកម្ពុជាផងដែរ។

លោកក៏បានលើកពីកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយក្រសួងអភិវឌ្ឍន៍ជនបទក្នុងការកសាងផ្លូវជនបទ ឲ្យតភ្ជាប់ជាមួយនិងទីក្រុង ទីប្រជុំជនដែលមានសក្តានុពលផងដែរ។ លោកបានបន្តទៀតថារាជរដ្ឋាភិបាលជប៉ុន តាមរយៈJICA នៅកម្ពុជានឹងសន្យាបន្តជួយគាំទ្ររាជរដ្ឋាភិបាលកម្ពជា ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ឲ្យសម្រេចបានទិសដៅអភិវឌ្ឍន៍ជនបទ ឲ្យមានភាពប្រសើរឡើង និងលុបបំបាត់ភាពក្រីក្រ។

រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន បានថ្លែងប្រាប់ប្រធានទីភ្នាក់ងារទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន នូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលបានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ដោយដាក់ចេញនូវយុទ្ធសាស្រ្តដំណាក់កាលទី១។

លោកបានបញ្ជាក់ឱ្យដឹងថា ដើម្បីឲ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះក្រសួងបានរៀបចំកម្មវិធីអាទិភាពរបស់ខ្លួនចំនួន៤ រួមមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ សំដៅពង្រីកវិសាលភាពប្រព័ន្ធផ្លូវនៅជនបទឲ្យកាន់តែប្រសើរឡើង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចទៅដល់ទីជនបទ និងពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ បន្តលើកកម្ពស់សេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋានដល់ប្រជាពលរដ្ឋ ដើម្បីបង្កើតមុខរបរផ្សេងទៀតក្រៅពីមុខរបរកសិកម្ម ។

ទន្ទឹមនេះ មានការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ រក្សាបាននៅអនាម័យដោយមានបង្គន់ប្រើប្រាស់គ្រប់គ្រាន់ និងអប់រំផ្លាស់ប្តូរឥរិយាបថ ឈានទៅបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល និង ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដើម្បីពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅបង្កើនប្រសិទ្ធភាព សុច្ចរិតភាព និងការទទួលខុសត្រូវ ក្នុងការបំពេញការងារជូនប្រជាពលរដ្ឋកាន់តែល្អ និងឆាប់រហ័សជាងមុនបន្ថែមទៀត។

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានគូសបញ្ជាក់ថា លោកបានចាត់ទុករាជរដ្ឋាភិបាល និងជប៉ុនជាមិត្តយុទ្ធសាស្រ្ត និងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នារៀងរហូតទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក