ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ករណីកុមារីទំនើងទាំង៥នាក់ព្រួតវាយលើសិស្សស្រីម្នាក់ត្រូវបានសាលាហៅម៉ែឪឱ្យទៅធ្វើកិច្ចសន្យា

ភ្នំពេញ៖ សកម្មភាពកុមារីជាសិស្សសាលាទំនើងមិនទាន់អស់ធំ៤ ទៅ៥នាក់ ត្រួតគ្នាវាយធ្វើបាបលើសិស្សស្រីម្នាក់ដែលរៀននៅថ្នាក់ជាមួយគ្នាក្នុងវិទ្យាល័យបាក់ទូក ត្រូវបានបង្ហោះក្នុងបណ្តោញសង្គមយ៉ាងព្រោងព្រាត។ ពាក់ព័ន្ធនឹងករណីនេះ ខាងសាលាបានហៅភាគីអាណាព្យាបាលទាំងសងខាងមកធ្វើកិច្ចសន្យារួចហើយកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

ប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត បានថ្លែងប្រាប់ EAC ថា ករណីនេះត្រូវបានសាលាហៅសិស្សជាជនរងគ្រោះ និងសិស្សដែលបង្ក និងឪពុកម្តាយទាំងសងខាង មកធ្វើកិច្ចសន្យា ហើយសាលាក៏បានបំបែកថ្នាក់ឱ្យពួកគេរៀនផ្សេងគ្នាវិញ។

នាយកវិទ្យាល័យបាក់ទូក លោក តូច កន្តាល់ បានបញ្ជាក់ថា ភាគីទាំងពីរបានសម្របសម្រួលគ្នាបញ្ចប់បញ្ហាត្រឹមធ្វើកិច្ចសន្យាមិនឱ្យមានរឿងនេះម្តងទៀតនោះទេ ហើយប្រសិនមានរឿងនេះកើតឡើងម្តងទៀត ខាងសាលានឹងលុបឈ្មោះសិស្សជនបង្កនោះ។ បើតាមលោកនាយក សិស្សជនបង្កទាំងនោះបានស្ម័គ្រចិត្តខ្លួនឯងថានឹងផ្លាស់ទៅរៀននៅសាលាផ្សេងនៅឆ្នាំសិក្សាក្រោយ។

លោកនាយកបានប្រាប់ឱ្យដឹងថា ពួកគេគឺជាមិត្តភក្តិដើរជាមួយគ្នា។ លោកបញ្ជាក់ថា ករណីនេះបានកើតឡើងតាំងពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៣ មកម្ល៉េះ ប៉ុន្តែសាលាទើបតែដឹង ក្រោយពីបងស្រីជនរងគ្រោះបង្ហោះតាមបណ្តោញសង្គមហ្វេសប៊ុកនូវរូបភាព និងវីដេអូទះកំភ្លៀង និងរៀបរាប់ពីភាពភ័យខ្លាចរបស់ប្អូនដោយមិនហ៊ានប្រាប់អ្នកផ្ទះ និងមិនហ៊ានទៅរៀនជាង ១ខែកន្លងមកនេះ ដោយសារតែការគំរាមរបស់សិស្សទាំងនោះ។

បើតាមលោកនាយក មុនមិនទាន់មកធ្វើកិច្ចសន្យា ភាគីក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកអាជ្ញាធរ ហើយអាជ្ញាធរក៏ទទួលបណ្តឹងនេះ ហើយកំពុងតែសាកសួរជុំវិញករណីនេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក