ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សភាម៉ិកស៊ិក បើកសវនាការលើ UFOs ដែលបង្ហាញពីសាកសពមនុស្សភពក្រៅ

ម៉ិកស៊ិក៖ សមាជិកសភាម៉ិកស៊ិកបានស្តាប់សក្ខីកម្មនៅក្នុងសវនាការវិសាមញ្ញមួយដែលបង្ហាញពីព្រឹត្តិការណ៍សភាលើកដំបូងរបស់ប្រទេសអាមេរិកឡាទីនលើ UFO ថា «យើងមិននៅម្នាក់ឯងទេ» នៅក្នុងសកលលោក ហើយបានឃើញអដ្ឋិធាតុដែលគេចាត់ទុកថាមិនមែនជាមនុស្ស។

នៅក្នុងសវនាការកាលពីថ្ងៃអង្គារ លើ FANI អក្សរកាត់ជាភាសាអេស្ប៉ាញ ដែលជាធម្មតាហៅថា បាតុភូតអនាមិកមិនស្គាល់អត្តសញ្ញាណ (UAP) អ្នកនយោបាយត្រូវបានបង្ហាញវត្ថុបុរាណពីរដែលអ្នកកាសែតម៉ិកស៊ិកនិងជាអ្នកចូលចិត្ត UFO យូរយារណាស់មកហើយ លោក Jaime Maussan បានអះអាងថាជាសាកសពរបស់មនុស្សក្រៅភព។

លោក Maussan បាននិយាយថា សំណាកទាំងនោះមិនទាក់ទងទៅនឹងជីវិតណាមួយនៅលើផែនដីនោះទេ។

គួរឱ្យដឹងដែរថា មនុស្សក្រៅភព ឬជាទូទៅគេហៅថា អេលៀនចំនួន២នេះ ត្រូវបានគេប្រទះឃើញនៅប្រទេសប៉េរ៉ូ កាលពីឆ្នាំ ២០១៧ ដោយអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា វាមានអាយុកាលប្រមាណ ១ពាន់ឆ្នាំ។ សាកសពនេះ មានកំពស់ប្រហែល ៥០សង់ទីម៉ែត្រ មានក្បាលពន្លូត មានភ្នែកធំ មាត់តូច ដៃមានម្រាមដៃបី និងគ្មានសក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក