ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រាជរដ្ឋាភិបាលនឹងសាងសង់ស្ពានចាក់អង្រែលើឆ្លងទៅព្រែកប្រាមួយទៀត

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រោងសាងសង់ស្ពានឆ្លងទន្លេឆ្លងពីចាក់អង្រែលើ ទៅព្រែកប្រាមួយទៀត ដោយបច្ចុប្បន្ននេះកំពុងតែស្ថិតនៅក្រោមការសិក្សានៅឡើយ។

លោក ឃួង ស្រេង បានប្រាប់អំពីដំណឹងនេះនៅក្នុងពិធីភ្ជាប់ស្ពានបេតុងខ្សែកាបឆ្លងពីកោះពេជ្រទៅកោះនរា ស្ថិតក្នុងខណ្ឌចំការមន និងខណ្ឌច្បារអំពៅកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

អភិបាលរាជធានីភ្នំពេញថ្លែងមកកាន់អ្នកសារព័ត៌មានថា៖ «យើងនឹងខិតខំបន្តទៀត តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ពីអាណត្តិទី៦ សម្តេច (សម្តេចតេជោ ហ៊ុន សែន) បានឱ្យធ្វើស្ពានមួយទៀតឆ្លងពីព្រែកប្រា មកផ្លូវ៥០ម៉ែត្រ កាត់តំបន់អភិវឌ្ឍ ING តំបន់អភិវឌ្ឍជើងឯកឆ្លងរហូតទៅដល់ផ្លូវ២១៧»។

បើតាមអភិបាលរាជធានីភ្នំពេញ គម្រោងសាងសង់ស្ពានព្រែកប្រានេះ ជាកាតព្វកិច្ចដែលក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងតែធ្វើការជាមួយបរទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វាយតម្លៃអំពីការចំណាយសម្រាប់សាងសង់ស្ពានមួយនេះ។

លោកអភិបាលរាជធានីភ្នំពេញ អះអាងថា នៅចំពោះមុខនេះ រដ្ឋបាលរាជធានីភ្នំពេញបានយកស្ពានដែកបាឡេ ទៅដាក់នៅចំណុចវត្តចាក់អង្រែលើស្ថិតលើផ្លូវ ៥០ម៉ែត្រ ដើម្បីទុកឱ្យប្រជាពលរដ្ឋឆ្លងទៅតំបន់អភិវឌ្ឍជើងឯកជាបណ្តោះអាសន្នសិន។

គម្រោងសាងសង់ស្ពានចាក់អង្រែទៅព្រែកប្រានេះ ត្រូវបានអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បង្ហើបឱ្យដឹងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុងខ្សែកាបឫស្សីកែវ និងស្ពានអាកាសឫស្សីកែវ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ កន្លងមក។

ជាមួយគ្នានេះ សម្តេចតេជោក៏បានប្រកាសថា រាជរដ្ឋាភិបាលក៏គ្រោងសាងសង់ស្ពានឆ្លងទន្លេចំនួន២បន្ថែមទៀត គឺស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង និងស្ពានភ្ជាប់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក