កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

ខេត្តបន្ទាយមានជ័យ មានមណ្ឌលចត្តាឡីស័ក១៩ទីតាំង និងមានមណ្ឌលព្យាបាលចំនួន១៥ទីតាំងមានអ្នកជំងឺកំពុងព្យាបាល

បន្ទាយមានជ័យ៖ ក្នុងឱកាសចុះពិនិត្យមើលទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងក្រុងសិរីសោភ័ណ លោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បានបញ្ជាក់ថា នៅរហូតមកទល់ថ្ងៃទី១០ ខែសីហា នេះបងប្អូនពលករ ដែលនៅប្រទសថៃមិនទាន់មានការសម្រុកមកច្រើននោះទេតែនៅក្នុងកំឡុងពេលថ្ងៃបិទខ្ទប់ដំបូងដែលរាជរដ្ឋភិបាលបានចេញសេចក្តីសម្រច បិទខ្ទប់នៅខេត្តជាប់ព្រំដែន ជាក់ស្តែងខេត្តបន្ទាយមានជ័យ បងប្អូនពលករបានសម្រុកមកតែមិនមានចំនួនច្រើននោះទេ មកទល់ពេលនេះបងប្អូនពលករ នៅមានការមកតែមិនច្រើន គឺមកជាលក្ខណៈគ្រួសារ។ ហើយក្រុមការងារនៅតាមព្រំដែន ក្រុមការងារខេត្ត ស្រុកដែលប្រចាំការនៅទីនោះក៏មានការៀបចំឲ្យពួកគាត់ មានផ្តល់ជាតង់សម្រាប់ស្នាក់នៅបណ្តោះអាសន្ន រួមនឹងមានការផ្តល់អារហារជូនពួកគាត់មួយថ្ងៃ៣ពេលផងដែរ។

ទន្ទឹមនោះលោក អ៊ុំ រាត្រី ក៏បានបញ្ជាក់ថា អាជ្ញាធរខេត្តបានសហការជាមួយអាជ្ញាធរខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ អគ្គកុងស៊ុល ប្រចាំនៅស្រុកអារញ្ញ ខេត្តស្រះកែវ ក្នុងការជួយសម្របសម្រួលបងប្អូនពលករដែលចង់ត្រលប់មកកម្ពុជា មិនទាន់អញ្ញាតឲ្យចូលមកនោះទេ។ បើក្នុងករណីបងប្អូនពលករដែលមានបញ្ហាសុខភាពក្រុមការងារនឹងឲ្យពួកគាត់មកធ្វើការពិនិត្យសំណាកតេស្តរហ័ស (Rapid Test) រកកូវីដ-១៩ បើក្នុងករណីរកឃើញថាវិជ្ជមានកូវីដ-១៩ ក្រុមការងារនឹងយកពួកគាត់ទៅមណ្ឌលព្យាបាល។

លោក អ៊ុំ រាត្រី បានបន្តថា ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការត្រៀមរថយន្តសម្រាប់ដឹងបងប្អូនពលករដែលវិលត្រលប់មកកម្ពុជាវិញនោះគឺខេត្តបន្ទាយមានជ័យ បានរៀបចំរួចរាល់ហើយ។

លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ថា រហូតមកទល់ពេលនេះខេត្តបានរៀបចំមណ្ឌល ចត្តាឡីស័ក មានរហូតទៅដល់ ១៩ទីតាំង ទូទាំងខេត្តបន្ទាយមានជ័យ ដែលពលករកំពុងស្នាក់នៅធ្វើចត្តាឡីស័កមានចំនួន ៣៩០០ នាក់ នឹងត្រៀមសម្រាប់បងប្អូនពលករដែលនឹងវិលត្រលប់មកកម្ពុជាវិញបន្ទាប់ពីមានការបើកព្រំដែនវិញនៅពេលខាងមុខផងដែរ។ ក្នុងនោះដែលនៅក្នុងខេត្តក៏មានមណ្ឌលព្យាបាលចំនួន ១៥ទីតាំង ដែលអាចទទួលបានអ្នកជំងឺបានប្រមាណ ៥០០០នាក់ហើយ។ ហើយរហូតមកទល់ពេលនេះមានអ្នកជំងឺជាពលករ អ្នកជំងឺក្នុងសហគមន៍មានចំនួន ៣៨០០នាក់ ដែលកំពុងសម្រាកព្យាបាលនៅក្នុងខេត្ត។ ជាមួយគ្នានោះខេត្តក៏បានរៀបចំកន្លែងមណ្ឌលព្យាបាលធំចំនួន ២កន្លែង ដែលក្នុងមួយទីតាំងមានចំនួន ៣០០០គ្រែ ដែលទទួលអ្នកជំងឺបានចំនួន ៣០០០នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក