ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីអធិការកិច្ចជំរុញការភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នវិស័យអធិការកិច្ចរបស់ប្រទេសជប៉ុន

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច លោក ហួត ហាក់ បានជំរុញការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអធិការកិច្ច និងស្ថាប័នពាក់ព័ន្ធនឹងវិស័យអធិការកិច្ចរបស់ប្រទេសជប៉ុន។

លោករដ្ឋមន្ត្រីបានលើកឡើងបែបនេះក្នុងជំនួបជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) នៅទីស្ដីការក្រសួងអធិការកិច្ច ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយលោករដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងពីបំណងចំនួន៣ គឺការភ្ជាប់ទំនាក់ទំនងវិស័យអធិការកិច្ច ការធ្វើទស្សនកិច្ចផ្លូវការដើម្បីសិក្សាពីវិស័យអធិការកិច្ចនៅប្រទេសជប៉ុន និងស្នើសម្របសម្រួលជាមួយអង្គការជប៉ុននានាដែលមានវត្តមាននៅប្រទេសកម្ពុជា រួមទាំងអង្គការ JICA ឱ្យជួយសហការជាមួយក្រសួង ក្នុងការផ្តល់ជំនួយបច្ចេកទេសលើវិស័យអធិការកិច្ច។

លោកឯកអគ្គរាជទូត អិណូ អាត់ស៊ូស៊ី រីករាយស្វាគមន៍ចំពោះសំណើខាងលើ និងទទួលការពាំនាំយកសំណើភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងអធិការកិច្ចរបស់កម្ពុជា ជាមួយស្ថាប័នពាក់ព័ន្ធនឹងវិស័យអធិការកិច្ចរបស់ប្រទេសជប៉ុន នាពេលខាងមុខ។

លោករដ្ឋមន្ត្រីអធិការកិច្ចបានគូសបញ្ជាក់ ជំនួបនៅថ្ងៃនេះ ជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរយ៉ាងជិតស្និទ្ធ ដែលឆ្នាំ២០២៣នេះ ជាឆ្នាំនៃខួបអនុស្សាវរីយ៍ការទូតលើកទី៧០ ជាពិសេសគឺទំនាក់ទំនងនេះត្រូវបានតម្លើងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (Comprehensive Strategic Partnership)៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក