ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

UN គាំទ្រគំនិតផ្ដួចផ្ដើមរបស់ក្រសួងបរិស្ថានឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ តំណាងអង្គការស្បៀង និងកសិកម្ម (FAO) ប្រចាំប្រទេសកម្ពុជាលោកស្រី Rebekah BELL បានគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រសួងបរិស្ថានក្នុងការឆ្លើយតបនឹងការពារបរិស្ថាន និងប្រែប្រួលអាកាសធាតុ។

ថ្លែងក្នុងជំនួបជាមួយរដ្ឋមន្ត្រីបរិស្ថាននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នេះនៅទីស្ដីការក្រសួងបរិស្ថាន លោកស្រី Rebekah BELL បានលើកឡើងពីការគាំទ្រដល់ក្រសួងបរិស្ថានក្នុងការរៀបចំគោលនយោបាយ ផែនការសកម្មភាព ក្នុងការអភិរក្ស ការពារព្រៃឈើ និងការកៀគរហិរិញ្ញប្បទានអាកាសធាតុពីប្រភពសំខាន់ៗ ហើយជា ការឆ្លើយតបទៅនឹងអាទិភាពរបស់រដ្ឋាភិបាល។

លោកស្រី Rebekah BELL បានបញ្ជាក់ថាបច្ចុប្បន្ននេះ FAO កម្ពុជា កំពុងរៀបចំក្របខណ្ឌកម្មវិធីប្រទេសថ្មី២០២១-២០២៨។

កិច្ចសហការណ៍រវាងក្រសួងបរិស្ថាន ជាមួយអង្គការ FAO គឺដើម្បីរៀបចំកម្មវិធីជាតិសម្រាប់មូលនិធិអាការធាតុបែតង កំណត់ស្ថាប័នជាតិឱ្យទទួលបានមូលនិធិផ្ទាល់ ពីមូលនិធិអាការធាតុបែតង និងគម្រោងកម្មវិធី REDD+។

រដ្ឋមន្ត្រីបរិស្ថាន លោក អ៊ាង សុផល្លែត បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងក្រសួងបរិស្ថានជាមួយអង្គការអង្គការ FAO លើគំនិតផ្តួចផ្តើមថ្មីៗបន្ថែមទៀត រួមមានគម្រោងមូនិធិ អាកាសធាតុបៃតង និងមូលនិធិបរិស្ថានសកល ដើម្បីឆ្លើយតបនឹងការគ្រប់គ្រងធនធានធម្មជាតិការអភិរក្ស តំបន់ការពារ ការអភិរក្សជីវចម្រុះ ការបន្ស៊ាំទៅនឹងការប្រែប្រួល អាកាសធាតុ និងកម្មវិធី REDD+។

លោករដ្ឋមន្រ្តី ក៏បានបង្ហញរបៀបវារៈនៃសកម្មភាពការងារ ជាអាទិភាពរបស់ក្រសួងបរិស្ថាន ក្នុងរយៈពេលខ្លី ដែលផ្តោតជាសំខាន់លើសកម្មភាព ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅតាមសាលារៀន ដែលមានសិស្សានុសិស្សចំនួន ៣,៧លាននាក់ ការអភិវឌ្ឍសហគមន៍តំបន់ការពារតាមរយៈការបង្កើត របៀងទេសចរធម្មជាតិ និងប្រវត្តិសាស្រ្ត ជីវភាពសហគមន៍ និងបង្កើតសហគមន៍អព្យាក្រិតការបូន និង ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក