ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់តែងខ្លួនជាប្រុសដែលត្រូវស្រ្តីម្នាក់បង្ហោះឃ្លីបវីដេអូចោទប្រកាន់តាមអុកឡុករំខានជីវិតនាង

ភ្នំពេញ៖ ស្រ្តីម្នាក់តែងខ្លួនជាប្រុសដែលត្រូវស្រ្តីម្នាក់បង្ហោះឃ្លីបវីដេអូចោទប្រកាន់តាមអុកឡុករំខានជីវិតនាង ត្រូវបានមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រោយពីបានឃើញនូវហេតុការណ៍បង្ហោះវីដេអូមួយឃ្លីបតាមបណ្តាញព័ត៌មានសង្គមពីសំណាក់ស្រ្តីម្នាក់ ចោទប្រកាន់ស្រ្តីម្នាក់តែងខ្លួនជាប្រុស បានតាមអុកឡុករំខានដល់ជីវិតនាងជារៀងរាល់ថ្ងៃ។

ជុំវិញបញ្ហានេះបើតាមការបញ្ជាក់ពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បញ្ជាក់ឱ្យដឹងថា នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ស្រ្តីតែងខ្លួនជាប្រុស មានឈ្មោះ ឡុង សុខគីម អាយុ ៣៣ឆ្នាំ រស់នៅភូមិចំការឳឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី បន្ទាប់ពីខ្លួនបានចូលខ្លួនតាមការកោះហៅរបស់មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី។

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានបកស្រាយឱ្យដឹងថា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ ស្រ្តីឈ្មោះ វណ្ណ ឌីលក្ខណ៍ អាយុ ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ១៣៨ ផ្លូវ១៩៨៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានប្តឹងឈ្មោះ ឡុង សុខគីម ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅភូមិចំការឳឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ពីបទតាមអុកឡុក។

នៅពេលនោះមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ក៏បានកោះហៅស្រ្តីរងការចោទប្រកាន់ដើម្បីសាកសួរជុំវិញបណ្តឹងនេះ ហើយភាគីទាំងពីរគឺស្រ្តីដើមបណ្តឹងនិងស្រ្តីចុងបណ្តឹងក៏បានសម្របសម្រួលគ្នាម្តងរួចមកហើយ សម្រេចបដិសេដដកពាក្យបណ្តឹងពីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី មិនប្តឹងចោទស្រ្តីចុងបណ្តឹងនោះទៀតទេ។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា សម្រាប់ស្រ្តីចុងបណ្តឹងតែងខ្លួនជាប្រុសមានឈ្មោះ ឡុង សុខគីម នាពេលនោះសមត្ថកិច្ចឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពតាមយាយី អុកឡុក ក្នុងជីវិតស្រ្តីដើមបណ្តឹងតទៅទៀត បើមានករណីកើតឡើងបន្តទៀត ស្រ្តីខាងលើនឹងទទួលខុសត្រូវចំពោះមុខច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក