ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលរាជធានីភ្នំពេញស្នើសុំរដ្ឋាភិបាលបើកឱ្យប្រើប្រាស់ «ស្ពានកោះពេជ្រទៅកោះនរា» ជាបណ្តោះអាសន្ននៅចុងខែតុលា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងស្នើសុំការអនុញ្ញាតពីនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានកោះពេជ្រទៅកោះនរា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រាប់ឱ្យដឹងពីដំណឹងនេះ ក្នុងពេលលោកអញ្ជើញជាអធិបតីក្នុងពិធីភ្ជាប់តួស្ពានកោះពេជ្រ-កោះនរា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

ស្ពាននេះមានប្រវែង ៨៤៤ម ទទឹង ២៤,៥០ម មាន ២គន្លងរថយន្តទៅមក ១គន្លងទោចក្រយានយន្តទៅមក និង ១គន្លងថ្មើរជើងទៅមក ព្រមទាំងមានផ្លូវកាត់ក្រោមគល់ស្ពានស្របច្រាំងទន្លេកោះពេជ្រ និងច្រាំងទន្លេកោះនរាផងដែរ។

តាមផែនការ ស្ពានមួយនេះនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣ នេះ ដោយស្ពាននេះជាការភ្ជាប់ចរាចរកណ្តាលរាជធានីភ្នំពេញទៅមកផ្លូវជាតិលេខ១ ហើយនឹងកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្សទាំង២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក