ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងព័ត៌មានធ្វើបទបង្ហាញស្តីពីបាឋកថាក្រោមប្រធានបទ «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់៖ ទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្រ្តសេដ្ឋកិច្ច»

ភ្នំពេញ៖ ក្រសួងព័ត៌មាន សហការជាមួយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានរៀបចំបាឋកថាមួយ ក្រោមប្រធានបទ «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់៖ ទិដ្ឋភាពភូមិសាស្រ្តនយោបាយ និងភូមិសាស្រ្តសេដ្ឋកិច្ច»

ក្នុងការធ្វើបទបង្ហាញបាឋកថាស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់៖ ទិដ្ឋភាពភូមិសាស្រ្តនយោបាយ និងភូមិសាស្រ្តសេដ្ឋកិច្ចនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស សុក ស៊ីផាន់ណា និងរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលចតុម្មុខមង្គល ទីស្តីការ ក្រសួងព័ត៌មាន។

បាឋកថានេះបានរៀបចំឡើងក្នុងគោលបំណងផ្តល់នូវចំណេះដឹងបន្ថែមជូនដល់ថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន តំណាងអង្គទូតប្រចាំនៅកម្ពុជាមួយចំនួន អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសារព័ត៌មាន និងនិស្សិតថ្នាក់បណ្ឌិតនៃរាជបណ្ឌិតសភា លើប្រធានបទដ៏មានសារៈសំខាន់និងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងទាំងនៅក្នុងថ្នាក់តំបន់និងអន្តរជាតិមួយនេះ ស្របនឹងកាលៈទេសដែលកម្ពុជាកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងតំបន់អាស៊ាន និងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយនៅលើឆាកអន្តរជាតិ និងស្របពេលជាមួយនឹងគម្រោងទស្សនកិច្ចរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសចិន នៅថ្ងៃទី១៤ ខែកញ្ញាខាងមុខដែរ។

ទន្ទឹមនឹងនេះដែរ ក្នុងក្របខណ្ឌក្រសួងព័ត៌មាន កម្មវិធីបាឋកថានាឱកាសនេះ គឺជាធាតុចូលមួយយ៉ាងសំខាន់ គាំទ្រដល់ការធ្វើទំនើបកម្មស្ថាប័នរបស់ក្រសួងព័ត៌មានដោយផ្តោតសំខាន់លើការពង្រីកចំណេះដឹង និងការពង្រឹងសមត្ថភាពធនធានមនុស្ស។

លោក នេត្រ ភក្រ្តា បានលើកឡើងពីសារៈសំខាន់របស់កិច្ចព្រមព្រៀងនេះដល់សេដ្ឋកិច្ចកម្ពុជា និងតួនាទីសំខាន់របស់អ្នកសារព័ត៌មានក្នុងការផ្សព្វផ្សាយពីប្រធាននេះ ដោយបានលើកឡើងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់នេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា ដែលសាធារណជនទូទៅ ជាពិសេស ពាណិជ្ជករ និងអ្នកវិនិយោគទាំងជាតិនិងអន្តរជាតិ ចាំបាច់ត្រូវយល់ដឹងអំពីយុទ្ធសាស្រ្តក្នុងការទាញយកអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងនេះ។

ទន្ទឹមនោះ លោក សុក ស៊ីផាន់ណា បានសម្តែងនូវភាពរីករាយនឹងការសម្រាយពន្យល់ជូនអ្នកចូលរួម ជាពិសេសអ្នកសារព័ត៌មាននាព្រឹកនេះ ព្រោះអ្នកសារព័ត៌មានចាំបាច់ត្រូវមានចំណេះដឹងពីប្រធានបទនេះ ដើម្បីមានលទ្ធភាពរៀបរៀងខ្លឹមសារព័ត៌មានត្រឹមត្រូវហើយងាយយល់ជូនសាធារណជន និងជាពិសេសផ្សព្វផ្សាយទៅកាន់មជ្ឈដ្ឋានអន្តរជាតិ ក្នុងគោលដៅទាក់ទាញការវិនិយោគនានាមកក្នុងប្រទេសយើង។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងព័ត៌មានក៏បានអំពាវនាវដល់អ្នកសាររព័ត៌មានទាំងអស់ ដែលកំពុងបំពេញបេសកកម្មលើវិស័យព័ត៌មាននៅក្នុងកម្ពុជាឱ្យបន្តខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ទាំងផ្នែកជំនាញបច្ចេកទេស និងចំណេះដឹងទូទៅ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឌីជីថល និងបង្កើនជំនឿទុកចិត្តដល់សាធារណជន ដើម្បីឱ្យសក្តិសមទៅនឹងកិត្តិនាម «វិស័យសារព័ត៌មាន គឺអំណាចទី៤ របស់រដ្ឋ»។

គួរឱ្យដឹងដែរថា បាឋកថារយៈពេល ៣ម៉ោងនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្វាហាប់ ដោយមានការយកចិត្តទុកដាក់ខ្ពស់លើបទអត្ថាធិប្បាយ និងការចូលរួមសួរសំណួរយ៉ាងផុសផុលពីអ្នកចូលរួម។ សម្រាប់ទៅថ្ងៃអនាគត កម្ពុជានឹងបន្តដើរតួនាទីយ៉ាងសកម្មបន្ថែមទៀតស្របតាមភាពជាដៃគូសហការជាមួយប្រទេសទាំងអស់ក្នុងតំបន់ ដើម្បីជាផ្នែកមួយនាំឱ្យកម្ពុជាប្រែក្លាយខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក