ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសង្គមកិច្ចបញ្ជ្រាបពីការងាររបស់ «អ្នកអាជីពសង្គមកិច្ច» ទៅកាន់ថ្នាក់ក្រោមជាតិ

ព្រះសីហនុ៖ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយសង្គមកិច្ច ចុះរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តប្រកាសស្ដីពី ក្រមសីលធម៌វិជ្ជាជីវៈកម្លាំងសេវាសង្គមនៅថ្នាក់ក្រោមជាតិ។ ដែលពិធីនៃរៀបចំនៅខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ។

សិក្ខាសាលានេះមានអ្នកចូលរួមអញ្ជើញមកពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីខេត្ត ចំនួន៨ រួមមានខេត្តព្រះសីហនុ កំពត កែប កោះកុង កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង និងរាជធានីភ្នំពេញ តំណាងវិទ្យាស្ថានជាតិសង្គមកិច្ច តំណាងអ.ក.ន.ក.ស្រុក និងមានអង្គការសង្គមស៊ីវិល ធ្វើការងារលើវិស័យសង្គមកិច្ច ដែលមានសិក្ខាកាមចូលរួមសរុប ៧០រូប។

ក្រមសីលធម៌នេះ មានគោលបំណងកំណត់អំពីក្រមសីលធម៌វិជ្ជាជីវៈកម្លាំងសេវាសង្គម និងមានគោលដៅលើកកម្ពស់ក្រមសីលធម៌ សេចក្ដីថ្លៃថ្នូរ ប្រសិទ្ធិភាព និងគុណភាពនៃការផ្ដល់សេវាកម្លាំងសេវាសង្គម។ ក្រមសីលធម៌វិជ្ជាជីវៈកម្លាំងសេវាសង្គមកិច្ច ចែកជាបួនប្រភេទដូចខាងក្រោមរួមមាន៖

១. អ្នកអាជីពសង្គមកិច្ច ជាអ្នកដែលមានជំនាញវិជ្ជាជីវៈក្នុងការផ្ដល់សេវាសង្គមកិច្ចទាំងមូល។ អ្នកអាជីពសង្គមកិច្ច ត្រូវមានសញ្ញាបត្រសង្គមកិច្ចដោយមានការទទួលស្គាល់ពីរាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា និងមានអាជ្ញាប័ណ្ណទទួលស្គាល់ដោយស្ថាប័នជំនាញសាធារណៈផ្នែកសង្គមកិច្ច។

២. អ្នកអាជីពសង្គមកិច្ចរង ជាអ្នកធ្វើការអមជាមួយ ឬជួយការងាររបស់អ្នកអាជីពសង្គមកិច្ច។ អ្នកអាជីពសង្គមកិច្ចរង ត្រូវបណ្ដុះបណ្ដាលបំពេញមុខងារជាក់លាក់មួយចំនួន ប៉ុន្តែមិនតម្រូវឱ្យមានការបញ្ជាក់ ឬផ្ដល់អាជ្ញាប័ណ្ណទទួលស្គាល់ដោយស្ថាប័នជំនាញសារធារណៈផ្នែកសង្គមកិច្ច ដូចអ្នកជាជីពសង្គមកិច្ចនោះទេ តែក្នុងមុខងារខ្លះតម្រូវឱ្យមានសញ្ញាបត្រឯកទេស។

៣. អ្នកអាជីពសង្គមកិច្ចបឋម គឺជាអ្នកដែលកំពុងធ្វើការក្នុងផ្នែកសង្គមកិច្ច ឬជាអ្នកស្ម័គ្រចិត្ត ដែលភាគច្រើនធ្វើការនៅសហគមន៍ ដោយមានការជួយគាំទ្រផ្នែកបច្ចេកទេសពីអ្នកអាជីពសង្គមកិច្ច ឬអ្នកអាជីពសង្គមកិច្ចរង។ អ្នកសង្គមកិច្ចបឋម បម្រើដល់តម្រូវការរបស់អតិថិជន រួមទាំងកុមារ និងគ្រួសារជាពិសេសនៅក្នុងកន្លែងដែលប្រព័ន្ធសុខុមាលភាពសង្គមមិនទាន់បង្កើត ឬមានកម្រិតនៅឡើយ។

៤. អ្នកសង្គមកិច្ចសម្ព័ន្ធ គឺជាអ្នកដែលផ្ដល់សេវាសង្គម ប៉ុន្តែត្រូវបានផ្សារភ្ជាប់ជាមួយនឹងវិស័យផ្សេងទៀតដូចជា ការអប់រំ សុខភាព ឬយុត្តិធម៌។ ឧទាហរណ៍រួមមាន ៖ គិលានុបដ្ឋាយិកា មេធាវី វេជ្ជបណ្ឌិត គ្រូបង្រៀន និងអ្នកផ្សេងទៀត។ បុគ្គលិកអ្នកសម្ព័ន្ធសង្គមកិច្ចអនុវត្តមុខាងារជាច្រើនដែលធ្វើឱ្យប្រសើរឡើង ការគាំទ្រ ឬសម្របសម្រួលមុខងារដែលអនុវត្តដោយកម្លាំងសេវាសង្គមផ្សេងទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក