ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-ជប៉ុន ប្តេជ្ញាលើកកម្ពស់វិស័យការទូត ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និង ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានប្តេជ្ញារួមគ្នាលើកកម្ពស់វិស័យការទូត និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង ជាពិសេសជំរុញទំហំពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស និងទំនាក់ទំនងប្រជាជននិងប្រជាជន។

ថ្នាក់ដឹកនាំកម្ពុជា និង ជប៉ុន ប្តេជ្ញាចិត្តដូចនេះ ក្នុងឱកាសសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក អ៊ីណូ អាត់ស៊ុស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២៣នេះ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជា-ជប៉ុន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាយូរមកហើយ ហើយឆ្នាំនេះគឺជាខួបលើកទី៧០ឆ្នាំ នៃចំណងការទូតជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ដែលត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរបន្តថែរក្សា និងលើកកម្ពស់តាំងពីសម័យព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តមសីហនុ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ជាមួយនឹងព្រះចៅអធិរាជជប៉ុន ប្រធានាធិបតី និងថ្នាក់ដឹកនាំជប៉ុននានា រហូតដល់ពេលបច្ចុប្បន្ន។

ទន្ទឹមនេះ សម្តេចរដ្ឋសភាធិបតីបានសង្កត់ធ្ងន់ថា កម្ពុជាពិតជាមានមោទកភាព និងអរគុណយ៉ាងជ្រាលជ្រៅចំពោះការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចសង្គម ដែលបានមកពីការរួមចំណែកនៃវិនិយោគជប៉ុន លើវិស័យសំខាន់ៗជាច្រើន រួមមានវិស័យធនាគារ ការផ្ទេរបច្ចេកវិទ្យា អេឡិចត្រូនិចនិងរថយន្ត និងការបង្កើតឱកាសការងារ ដោយបានជួយរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ព្រមទាំងជួយឱ្យកម្ពុជាទទួលបាននូវកំណើនសេដ្ឋកិច្ចជាវិជ្ជមាន។

ជាមួយគ្នានេះ លោក អ៊ីណូ អាត់ស៊ុស៊ី បានឆ្លើយតបសំណូមពររបស់សម្តេចរដ្ឋសភាធិបតី ដោយបានសន្យាថា នឹងខិតខំបំពេញបេសកកម្មការទូតនៅកម្ពុជាឱ្យទទួលបានជោគជ័យ ជាពិសេសជំរុញលើកកម្ពស់ ទំហំពាណិជ្ជកម្មប្រទេសទំាងពីរឱ្យកាន់តែកើនឡើង លើកទឹកចិត្តអ្នកទេសចរ និងអ្នកវិនិយោគជប៉ុនមកកម្ពុជាឱ្យកាន់តែច្រើន។

ឯកអគ្គរាជទូតរូបនេះបានសន្យា បន្តជួយផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត មន្រ្តីរាជការកម្ពុជា បានទៅសិក្សានៅប្រទេសជប៉ុន ជួយបណ្តុះបណ្តាលជំនាញដល់ពលករខ្មែរ ដែលធ្វើការនៅប្រទេសជប៉ុន និងជួយកសាងអភិវឌ្ឍន៍ធនធានមនុស្ស រួមមានការលើកកម្ពស់សមត្ថភាពតំណាងរាស្រ្តវ័យក្មេង និងមន្រ្តីរាជការអគ្គលេខាធិការដ្ឋានរដ្ឋសភា ជាដើម។

គួរឱ្យដឹងដែរថា ជប៉ុនគឺជាប្រទេសដែលបានរួមចំណែកដ៏សំខាន់ក្នុងការស្វែងរកសន្តិភាព និងការស្តារអភិវឌ្ឍន៍កម្ពុជា។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ប្រាប់លោក អ៊ីណូ អាត់ស៊ុស៊ី ថា ប្រជាជនកម្ពុជាមិនអាចបំភ្លេចបាននូវការរួមចំណែក និងវិភាគទានដ៏សំខាន់នេះឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក