ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរឃាត់ខ្លួនជនសង្ស័យបរទេសម្នាក់ដែលលាក់គ្រឿងញៀនក្នុងខោអាវហោះមកកម្ពុជា

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជាជនជាតិបូលីវី បានចូលទឹកដីកម្ពុជាតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ហើយក៏ត្រូវបានសមត្ថកិច្ចកម្ពុជាឆែកឆែរក្នុងវ៉ាលី ដោយជនសង្ស័យបានយកគ្រឿងញៀនចំនួនជាង៤គីឡូក្រាមរៀបជាបន្ទះដេរភ្ជាប់ជាមួយនឹងសម្លៀកបំពាក់ រួចហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនបន្តចាត់ការតាមនីតិវិធី។

តាមព័ត៌មានផ្សាយដោយអគ្គស្នងការដ្ឋាននគរបាលជាតិ ជនសង្ស័យបានធ្វើដំណើរមកពីទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ឆ្លងកាត់ឌុយបៃ បន្តមកប្តូរជើងហោះហើរនៅម៉ាឡេស៊ី រួចធ្វើដំណើរមកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងហោះហើរ MH762 ពីម៉ាឡេស៊ី។

គ្រឿងញៀនប្រភេទកូកាអ៊ីន (Cocaine) ទម្ងន់ ៤៣៥៦ក្រាម (គិតទាំងសំបកប្លាស្ទីក និង សាច់កំណាត់) ត្រូវបានជនសង្ស័យរៀបជាបន្ទះចំនួន៤៣ ដេរភ្ជាប់ជាមួយសាច់សម្លៀកបំពាក់។ ជនសង្ស័យ

ឈ្មោះ KAREN CECIA LOPEZ VACA ភេទស្រី ជនជាតិបូលីវី ឆ្នាំកំណើត១៩៨៧។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក