ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរបិទ និងដកហូតលិខិតអនុញ្ញាត បន្ទប់ពិគ្រោះព្យាបាលជំងឺចំនួន២កន្លែងនៅភ្នំពេញ

ភ្នំពេញ៖ បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅឈ្មោះ ហែម ចាន់យុទ្ធី ដែលមានទីតាំងនៅខណ្ឌពោធិ៍សែនជ័យ និងបន្ទប់ពិគ្រោះព្យាបាលជំងឺត្រចៀកច្រមុះបំពង់ក សៀវហី ដែលមានទីតាំងនៅខណ្ឌចំការមន ត្រូវបានអាជ្ញាធរសម្រេចបិទ និងដកហូតលិខិតអនុញ្ញាត ដោយសារតែមិនបានគោរពលក្ខខណ្ឌបច្ចេកទេស និងមិនគោរពកិច្ចសន្យាដែលធានាអះអាងពេលស្នើសុំបើកបន្ទប់ពិគ្រោះព្យាបាលជំងឺ។

អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានចេញសេចក្តីសម្រេចបិទ និងដកហូតលិខិតអនុញ្ញាត បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅឈ្មោះ ហែម ចាន់យុទ្ធី ដែលមានទីតំាងស្ថិតនៅផ្ទះលេខD១៨ D១៩ ផ្លូវបេតុង ភូមិអូឌឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

ចំណែកបន្ទប់ពិគ្រោះព្យាបាលជំងឺត្រចៀកច្រមុះបំពង់ក សៀវហី ដែលមានទីតាំងនៅផ្ទះលេខ៩០៤ ផ្លូវទន្លេថ្មី ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានមន្ទីរសុខាភិបាលរាជធានីភ្នំពេញសម្រេចចេញសេចក្តីប្រកាសបិទ និងដកលិខិតអនុញ្ញាតឱ្យបើកដំណើរការបន្ទប់ពិគ្រោះព្យាបាលកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣។

ការសម្រេចបិទកន្លែងព្យាបាលជំងឺទាំង២ទីតាំងនេះ ក្រោយពីមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានចុះទៅត្រួតពិនិត្យផ្ទាល់ និងបានរកឃើញថាទីតាំងព្យាបាលទាំងពីរនេះមិនគោរពលក្ខខណ្ឌបច្ចេកទេស មិនគោរពកិច្ចសន្យាធានាអះអាងពេលពេលស្នើសុំបើកបន្ទប់ពិគ្រោះព្យាបាលជំងឺ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានចេញបទបញ្ជាម៉ឺងម៉ាត់លើការបើកមន្ទីរ ឬអង្គភាពផ្ដល់សេវាសុខាភិបាល ត្រូវតែអនុលោមតាមច្បាប់ បច្ចេកទេស និងកិច្ចសន្យាជាដាច់ខាតដើម្បីពង្រឹងវិស័យសុខាភិបាលទាំងក្នុងក្របខណ្ឌរដ្ឋ និងឯកជន សំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

លោករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់អគ្គនាយកដ្ឋាន នាយកដ្ឋាន អង្គភាព និងមន្ត្រីរាជការដែលចំណុះក្រសួងសុខាភិបាល មានមន្ទីរសុខាភិបាល២៥រាជធានី-ខេត្ត ត្រូវអនុវត្តតាមបទបញ្ជានេះឱ្យបានម៉ឺងម៉ាត់ ដើម្បីចូលរួមចំណែកក្នុងការពង្រឹងវិស័យសុខាភិបាលជាតិ។

ជាមួយគ្នានេះលោករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យមន្ទីរសុខាភិបាលរាជធានីខេត្ត ត្រូវតាមដានត្រួតពិនិត្យការអនុវត្តនៅតាមមន្ទីរពេទ្យ មន្ទីរសម្រាកព្យាបាល ក៏ដូចជាអង្គភាពឯកជនដែលប្រតិបត្តិការលើការផ្ដល់សេវាសុខាភិបាលក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពបំផុត ដោយមិនត្រូវលើកលែងចំពោះអង្គភាពណា ឬមន្ត្រីណា ឬបុគ្គលិកសុខាភិបាលណាដែលប្រព្រឹត្តខុសនឹងនីតិវិធីច្បាប់បច្ចេកទេស វិជ្ជាជីវៈ ក្រមសីលធម៌នោះឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក