វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

លោក ប៊ុត សីហា ត្រូវបានសមត្ថកិច្ចខេត្តកំពង់ស្ពឺឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ស្ពឺ៖ លោក ប៊ុត សីហា ដែលគ្រប់គ្នាស្គាល់ថា ជាតារាចម្រៀងដែលមានទឹកដម និងជាម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ ឆ្នាំ២០១៤ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ស្ពឺឃាត់ខ្លួនជាមួយនឹងជនសង្ស័យម្នាក់ទៀត កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងគ្រឿងញៀន។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឧត្តមសេនីយ៍ទោ សម សាមួន បានបញ្ជាក់ប្រាប់ EAC ថា ជនសង្ស័យ ប៊ុត សីហា និងបក្ខពួកម្នាក់ទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានកាលពីរសៀលថ្ងៃអង្គារទី១២ ខែកញ្ញា ជាមួយនឹងគ្រឿងញៀនចំនួន ៥កញ្ចប់ (តែមិនទាន់ដឹងថាប៉ុន្មានគីឡូក្រាមនោះទេ) និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បើតាម ឧត្តមសេនីយ៍ទោ សម សាមួន ជនសង្ស័យទំាងពីរនាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ។

សូមរំលឹកថា លោក ប៊ុត សីហា ក៏ធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនម្តងរួចមកហើយកាលពីឆ្នាំ២០១៨ ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនផងដែរ ដោយកាលនោះត្រូវបានចាប់ខ្លួននៅក្នុងរាជធានីភ្នំពេញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក