ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ដែលយកចំពាមកៅស៊ូបាញ់បណ្តាលឲ្យរបួសកុមារីកំពុងជិះកង់ស្គីលេងមុខផ្ទះ

ភ្នំពេញ៖ កម្លាំងជំនាញផ្នែកយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទហិង្សាដោយចេតនាដែលបានយកចំពាមកៅស៊ូបាញ់បណ្តាលឲ្យរបួស ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤ ផ្លូវបេតុង ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៨:២៧នាទី។

ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងងី ហៅ ហេង ផល្លា ភេទប្រុស ជនជាតិវៀតណាម មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៤ ផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក។ សមត្ថកិច្ចបានចាប់យកវត្ថុតាងដែលជា ចំពាមកៅស៊ូ ដងឈើមួយ។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា មុនពេលកើតហេតុថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៨:២៧នាទី ជនរងគ្រោះ ឈ្មោះ សួន វ៉ាន់នី ត្រូវជាកូនបង្កើតឈ្មោះ តាំង សុវណ្ណ បានជិះកង់ស្គីលេងនៅលើផ្លូវបេតុង ក្នុងភូមិ១៦ សង្កាត់ស្រះចក ទៅវិញទៅមក ស្រាប់តែជនរងគ្រោះខ្ទប់មុខស្រែកយំថាឈឺណាស់ៗ រត់ទៅប្រាប់ឪពុក ក្រោយពីបានឃើញមានរបួស ឃើញដូច្នោះឪពុកជនរងគ្រោះបានសួររកអ្នកណាគប់ ឬបាញ់ តែរកមិនឃើញ។

លុះនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ឪពុកកុមារីរងគ្រោះបានសូមកាំមេរ៉ាសុវត្ថិភាពអ្នកជិតខាងមើលទើបឃើញនិងស្គាល់តាដែលអង្គុយក្បែរតុក្នុងផ្ទះទាញចំពាមកៅស៊ូបាញ់ ទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក សហការជាមួយឪពុកជនរងគ្រោះ ចុះទៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតដល់ម៉ោង១២:៣០នាទី នាថ្ងៃខែឆ្នាំដដែល កម្លាំងឈានដល់ការឃាត់ខ្លួនជនសង្ស័យនៅចំណុចមុខផ្ទះលេខ៤ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រួមនឹងវត្ថុតាង នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីសាកសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក