លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

ប្រទះឃើញសពបុរសម្នាក់សល់តែគ្រោងឆ្អឹង នៅក្នុងចម្ការដើមកាស្យារទឹកដីប្រទេសថៃ

បន្ទាយមានជ័យ៖ ប្រទះឃើញសពបុរសវ័យចំណាស់ម្នាក់ស្លាប់សល់តែគ្រោងឆ្អឹង ដោយមិនដឹងមូលហេតុ ក្នុងចម្ការដើមកាស្យារមួយកន្លែង ស្ថិតនៅភូមិគោកខ្លាន ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមការបញ្ជាក់លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជារវរសេនាតូចការពារព្រំដែនលេខ៨០៧ បានឱ្យដឹងថា នៅលើដងខ្លួនសពគេរកឃើញលុយក្រដាស ៥០០០រៀល ចំនួន ១សន្លឹក ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ១សន្លឹក អត្តសញ្ញាប័ណ្ណ ១សន្លឹក ដែលបញ្ជាក់ថាបុរសដែលស្លាប់ឈ្មោះ ខាយ ញាន់ ភេទប្រុស អាយុ ៥៦ឆ្នាំ ដែលមានទីលំនៅបច្ចុប្បន្ន ស្តិតនៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ឡុង សំណាង បញ្ជាក់ថា តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះបានរៀបរាប់ថា កន្លងមកប្តីរបស់គាត់ និងរូបគាត់ធ្លាប់បានទៅធ្វើការស៊ីឈ្នួលដាំដំឡូង ចំរាស់ស្មៅ នៅភូមិកែវ ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ។

ប្រពន្ធបន្តថា ចាប់តាំងពីមុនជំងឺកូវីដ-១៩ផ្ទុះឡើង ក៏បាននាំគ្នាមកស្រុកវិញ រហូតដល់អំឡុង ខែកម្ភៈ ឆ្នាំ២០២៣ រូបគាត់ជា(ប្រពន្ធ) បានទៅធ្វើការនៅប្រទេសថៃ តែម្នាក់ឯង។ ដោយឡែកប្តីរបស់គាត់ ធ្លាប់បានទៅសួរសុខទុក្ខគាត់១ ឬ២យប់ហើយបានយកលុយពីគាត់ មកស្រុកវិញ តែរហូតដើមខែមេសា ឆ្នាំ២០២៣ ក៏បានបាត់ដំណឹងមិនឃើញប្ដីរបស់គាត់រហូត។

លុះនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ កូនបានទទួលដំណឹងពីសមត្ថកិច្ច បានប្រាប់កូនគាត់ថាប្តី របស់គាត់បានដេកស្លាប់ដោយមិនដឹងមូលហេតុ នៅចំណុច ភូមិគោកខ្លាន ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ហើយកូនបានចូលជាមួយ កម្លាំងនគរបាល ដើម្បីពិនិត្យមើលសព ដោយបញ្ជាក់ថាពិតជាប្តីរបស់គាត់ប្រាកដមែន (ដោយបញ្ជាក់តាម សំលៀកបំពាក់ ស្បែកជើង អត្តសញ្ញាណប័ណ្ណ និងប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ដែលជាប់និងខ្លួនគាត់)។

បើតាមការឱ្យដឹងពីឈ្មោះ ហួត ហ៊ុន ជាអនុភូមិសាមគ្គី បានប្រាប់ថា កន្លងមកឈ្មោះ ខាយ ញាន់(សព) តែងតែផឹកស្រា ស្រវឹងរាល់ថ្ងៃ និងមានសតិមិនប្រក្រតីពេលស្រវឹងម្តង ដាច់បាយដាច់ទឹក និងដើរបាត់ៗពីផ្ទះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក