ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អាជ្ញាធរជាតិព្រះវិហារសង្ឃឹមខ្ពស់ពីការដាក់បញ្ចូលប្រាសាទកោះកែរ ឬពីរ៉ាមីតកម្ពុជាក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារលោក គង់ ពុទ្ធិការ បានបង្ហាញពីក្ដីក្នុងការកៀគរអន្តរជាតិឱ្យចាប់អារម្មណ៍ និងដាក់បញ្ចូលប្រាសាទកោះកែរ ឬពីរ៉ាមីតកម្ពុជាចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីបានដាក់ស្នើតាំងពីឆ្នាំ២០២១មក។

អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ លោក គង់ ពុទ្ធិការ បានបញ្ជាក់ប្រាប់ EAC news តាមតេឡេក្រាមនៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ថា គណៈប្រតិភូកម្ពុជាកំពុងតែចូលរួមកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៤៥ នៅប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជំរុញការដាក់បញ្ជូលប្រាសាទកោះកែរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

លោកថ្លែងថា៖ «ពួកយើងកំពុងតែធ្វើរឿងហ្នឹង(ប្រាសាទកោះកែរ) ជាមួយមិត្តភក្តិអន្តរជាតិរបស់យើងកំពុងជំរុញឱ្យមានការគាំទ្រលើការចុះបញ្ជីប្រាសាទកោះកែរ ហើយយើងនឹងសង្ឃឹមថានឹងបានលទ្ធផលល្អនៅប៉ុន្មានថ្ងៃខាងមុខទៀត»។

លោក គង់ ពុទ្ធិការ បានពន្យល់អំពីមូលហេតុដែលកម្ពុជាត្រូវតែដាក់ប្រាសាទកោះកែរចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកគឺដើម្បីលើកកម្ពស់ការអភិរក្ស និងការអភិវឌ្ឍប្រាសាទកោះកែរដែលជាទីក្រុងបូរាណដ្ឋាន កាន់តែល្អប្រសើរបន្តឱ្យកូនចៅជំនាន់ក្រោយ និងដើម្បីឱ្យមានការទទួលស្គាល់លើពិភពលោក។

លោកបន្ថែមថា ក្រោយពីប្រាសាទកោះកែរចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក កម្ពុជាសង្ឃឹមថានឹងអាចទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែច្រើនចូលមកទស្សនាប្រាសាទកោះកែរ និងប្រាសាទដទៃទៀតនៅកម្ពុជា។

គូសបញ្ជាក់ថា ប្រាសាទកោះកែរ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជូនឯកសារស្នើសុំចុះបញ្ជីនៅតំបន់ប្រាសាទកោះកេរ ទៅអង្គការយូណេស្កូ តាំងពីខែមករាឆ្នាំ២០២១។

ប្រាសាទកោះកែរ មានផ្ទៃដីទំហំជាង៨,៧០០ហិកតា ស្ថិតនៅក្នុងស្រុកគូលែន ឃុំស្រយង់ ខេត្តព្រះវិហារ។ ប្រាសាទប្រាសាទកោះកេរ្តិ៍ មានលក្ខណៈ ជាប្រាសាទភ្នំ កម្ពស់ប្រមាណ៣៥ម៉ែត្រ ចែកចេញជា៧ថ្នាក់ បីដូចជាមហាចេតិយ៍បែរមុខទៅរករាជធានីអង្គរ នៅឯទិសខាងលិច ដោយមានកាំជណ្តើរប្រមាណ៥៥កាំ។

តាមថ្នាក់ពីមួយទៅមួយ មានកម្ពស់៥ម៉ែត្រ មានផ្ទៃរាបប្រមាណ ២ម៉ែត្រ តាមចន្លោះថ្នាក់នីមួយៗ។ នៅលើកំពូលប្រាសាទនេះ មានរូបចំលាក់គ្រុឌ ធំៗជាច្រើន កំពុងសំដែងរិទ្ធ ទ្រនូវសិវលឹង្គ ត្រីភូវនេស្វរៈ នៅក្បែរគ្នានេះដែរ មានមាត់រន្ធអណ្តូង មួយទំហំ ៤x៤ម។

ប្រាសាទកោះកេរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ក្នុងសតវត្សរ៍ទី១០ក្នុងសម័យអង្គរ ដើម្បីឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទកោះកេរ មានរូបរាងជាពីរ៉ាមីត ដោយមាន៧ជាន់ និងមានកម្ពស់៣៥ម៉ែត្រ។ សព្វថ្ងៃនៅរមណីយដ្ឋានប្រាសាទកោះកែរ មានសំណង់ប្រាសាទ សំណង់សាសនា ប្រព័ន្ធធារាសាស្រ្តចំនួន ១២៧ ក្នុងនោះមានប្រាសាទដែលនៅមានរូបរាងចំនួន ៥៦៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក