វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

អាជ្ញាធរជាតិអប្សរាបញ្ជាក់ថាការផ្លាស់ប្ដូរទីតាំងប្រជាពលរដ្ឋពីតំបន់អង្គរទៅរុនតាឯកគឺស្របច្បាប់និងគ្មានការបង្ខំ

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតបទៅវិទ្យុអាស៊ីសេរីដែលបានផ្សព្វផ្សាយព័ត៌មានតាមរយៈបណ្តាញទំនាក់ទំនងសង្គមនូវខ្លឹមសារស្តីពី "អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ស្នើគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពិនិត្យមើលការបណេ្តញចេញដោយបង្ខំពលរដ្ឋនៅតំបន់អង្គរ”។

សេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរាចេញនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បញ្ជាក់ថា គឺម្បីឱ្យសាធារណជនច្បាស់នូវព័ត៌មានពិតជាក់ស្តែង និងចៀសវាងការយល់ច្រឡំតាមការផ្សព្វផ្សាយដែលមានខាងលើ។

អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ក្នុងពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានទទួលនូវសំណើសុំកិច្ចសម្ភាសន៍តាម Zoom ពីអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ស្តីពីការបម្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋទៅកាន់តំបន់ធម្មជាតិរុនតាឯក និងបានស្នើឱ្យអង្គការលើកលែងទោសអន្តរជាតិ ឬអ្នកតំណាងមកជួបពិភាក្សាជាមួយអាជ្ញាធរជាតិអប្សរានៅទីតាំងផ្ទាល់នៅតំបន់អង្គរ និងតំបន់ធម្មជាតិរុនតាឯកតែម្តង ដើម្បីឃើញស្ថានភាពជាក់ស្ដែង តែសំណើរនេះពុំទទួលបានការយល់ព្រមពីអង្គការលើកលែងទោសអន្តរជាតិនោះឡើយ។

សេចក្តីប្រកាសព័ត៌មានឱ្យដឹងទៀតថា ប្រធានបទនៃការបម្លាស់ទីប្រជាពលរដ្ឋនេះត្រូវបានសិក្សា ពិភាក្សាក្នុងកិច្ចប្រជុំ ICC-Angkor នាខែធ្នូ ឆ្នាំ២០២២ និងខែមិថុនា ឆ្នាំ២០២៣ ព្រមទាំងផ្ញើរបាយការណ៍ទៅមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកជារៀងរាល់ពេល។

ទន្ទឹមនោះ អាជ្ញាធរជាតិអប្សរាគូសបញ្ជាក់ថា ការផ្លាស់ប្ដូរទីតាំងប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានពុំស្របច្បាប់ត្រូវបានសិក្សា និងដាក់ចេញនូវវិធានការគាំទ្រដោយរាជរដ្ឋាភិបាលតាំងពីអាណត្តិទី៦ និងជាបន្តរហូតដល់បច្ចុប្បន្ន ដើម្បីអនុញ្ញាតឱ្យ ពលរដ្ឋទាំងនោះអាចមានទីលំនៅស្របច្បាប់ មានប័ណ្ណកម្មសិទ្ធិច្បាស់លាស់ និងការគាំពារសង្គមរយៈពេល ១០ឆ្នាំ នៅលើទីតាំងតំបន់អភិវឌ្ឍន៍ប្រកបដោយផាសុកភាព និងសុខុមាលភាព អមដោយហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំបាច់ ដូចជា ផ្លូវ អគ្គិសនី ទឹកស្អាត ប្រព័ន្ធទូរគមនាគមន៍ សាលារៀន មន្ទីរពេទ្យ ផ្សារ វត្តអារ៉ាម និងមណ្ឌលសេវាសាធារណៈរបស់ស្រុក (ស្រុកបន្ទាយស្រី)។

អាជ្ញាធរជាតិអប្សរា បានឱ្យដឹងដែរថា ការថែរក្សាការពារ រមណីយដ្ឋានអង្គរ ពុំមានត្រឹមតែប្រាសាទបុរាណនោះឡើយ ប្រពៃណីទំនៀមទម្លាប់របស់អ្នកស្រុកដើម បរិស្ថាន ខ្សែទឹកក្រោមដី សំណល់បុរាណវិទ្យាធំៗ ដែលពុំទាន់បានរុករកនៅឡើយ គឺជាភារកិច្ចរបស់អង្គភាពជំនាញអាជ្ញាធរជាតិអប្សរា ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា និងក៏ជាកាតព្វកិច្ច របស់កូនខ្មែរគ្រប់ៗរូប ដែលត្រូវរួមគ្នាថែរក្សាតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋាននេះទុកជាកេរមរតកសម្រាប់កូនខ្មែរជំនាន់ក្រោយ ជាយូរលង់តទៅ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក