កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

លោក ឃួង ស្រេង គោរពថ្លែងអំណរគុណ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារ-យុវវ័យ អាយុពី១២ឆ្នាំ ដល់ក្រោមអាយុ ១៨ឆ្នាំ

ភ្នំពេញ: ថ្ងៃចន្ទ ទី៩ ខែសីហា ឆ្នាំ២០២១ លោក ឃួង ស្រេង ជំនួសមុខឱ្យមាតាបិតា-អាណាព្យាបាលរបស់កុមារ-យុវវ័យទាំងអស់ក្នុងរាជធានីភ្នំពេញ និងតាងនាមក្រុមប្រឹក្សាគណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ទាំងអស់គ្នា គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានដាក់ចេញនូវ “យុទ្ធនាការជាតិ ចាក់វ៉ាក់សាំង” ការពារជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស រួមទាំងការសម្រេចផ្ដល់ជូនវ៉ាក់សាំងដល់កុមារ-យុវវ័យមានអាយុពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ ដែលនេះបានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការកសាងខឿនសុខុមាលភាពយ៉ាងរឹងមាំ និងការការពារអាយុជីវិតប្រជាជន ប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ប្រកបដោយភាពប្រាកដនិយម និងទស្សនវិស័យដឹកនាំដ៏ឧត្ដុង្គឧត្តមបំផុត។

ក្នុងលិខិតបានបន្តថានាពេលអតីតកាល យើងទាំងអស់គ្នា បានចងចាំទុកក្នុងក្រអៅបេះដូងនូវគុណូបការៈដ៏ធំធេងរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានយកជីវិតធ្វើជាដើមទុន ដើម្បីតស៊ូរំដោះប្រជាជនពីគំនរផេះផង់ ឈាម និងទឹកភ្នែក ព្រមទាំងបានបញ្ចប់នូវសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ! ឈ្នះ!" ធ្វើឱ្យប្រទេសកម្ពុជាទទួលបាននូវ "សន្តិភាពពេញបរិបូរណ៍ និងការអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងនោះគិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ សម្រេចបានជិត ៧៩% ធៀបនឹងចំនួនប្រជាជនគោលដៅ ១០លាននាក់ និងបានសម្រេចចាក់ដូសទី៣ (ដូសជំរុញ) ជូនមន្ត្រីជួរមុខ ព្រមទាំងកំពុងបើកយុទ្ធនាការចាក់ជូនកុមារ-យុវវ័យមានអាយុពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ ទាំងនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ធ្វើឱ្យប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងតំបន់អាស៊ាន ជាប្រទេសដែលបានផ្ដល់វ៉ាក់សាំងជូនប្រជាពលរដ្ឋច្រើនជាងគេ និងជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងពិភពលោក។

លោក ឃួង ស្រេង បានបញ្ជាក់ថាពិតជាមានមោទនភាពជាទីបំផុត និងក្នុងឱកាសដ៏វិសេសវិសាលនេះ បួងសួងដល់គុណបុណ្យព្រះ រតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់ សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនធំយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍជាតិមាតុភូមិជានិច្ចនិរន្តរ៍ ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ និងប្រជាជនកម្ពុជា ឱ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពសំបូរសប្បាយរុងរឿងជារៀងដរាប៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក