លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

កម្ពុជានឹងទៅឈ្វេងយល់ការងារប្រឆាំងអំពើពុករលួយពីប្រទេសចិន

ភ្នំពេញ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ថាថ្នាក់ដឹកនាំអង្គភាពប្រឆាំងអំពើរពុករលួយកម្ពុជាទៅទស្សកិច្ចនៅប្រទេសចិននាពេលខាងមុខដើម្បីផ្លាស់ប្ដូរបទពិសោធន៍ពីការងារប្រឆាំងពុករលួយនៅទីនោះ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិ AKP ការអញ្ជើញទៅទស្សនកិច្ចនៅប្រទេសចិននេះគឺតបតាមការអញ្ជើញពីភាគីប្រទេសចិនមកពីខេត្តហឺណាន ដែលបានមកជួបនិងអញ្ជើញទៅដោយផ្ទាល់នៅអង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងជំនួបពិភាក្សានាព្រឹកថ្ងៃច័ន្ទនោះប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានលើកឡើងថាលោកគាំទ្រដល់ការសហប្រតិបត្តិការ និងផ្លាសប្ដូរបទពិសោធន៍ត្រង់ទៅត្រង់មករវាងកម្ពុជានិងចិន។

ក្នុងជំនួបនោះ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនខេត្តហឺណាន, ជាលេខាធិការ នៃគណៈកម្មការ អធិការកិច្ចវិន័យ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនខេត្តហឺណាន និងជាប្រធាន គណៈកម្មការត្រួតពិនិត្យកិច្ចការខេត្តហឺណានលោកស្រី Qu Xiaoli បានប្រាប់មកកម្ពុជាថា ប្រទេសចិនមានគោលនយោបាយរបស់បក្សកុម្មុយនីស្តចិន មានលក្ខណៈ សកម្ម រឹតបន្តឹង ដោយមិនលើកលែងអ្នកប្រព្រឹត្តអំពើទុច្ចរិត ដោយអនុវត្តន៍គោលការណ៍ មិនហ៊ានពុករលួយ មិនចង់ពុករលួយ និងមិនអាចពុករលួយ និងប្រគោលការណ៍ «វ៉ៃខ្លា ទះរុយ និងចាប់កញ្រ្ជោង»។

សូមជម្រាបថា នៅក្នុងជំនួបគណៈប្រតិភូគណៈកម្មការអធិការវិន័យ បក្សកុម្មុយនីស្តខេត្តហឺណាន ប្រទេសចិន ក៏មានការផ្តល់វត្ថុអនុស្សាវីយ៍ទៅវិញទៅមក។ ជាងនេះគណៈប្រតិភូចិនបានអញ្ជើញថ្នាក់ដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ទៅទស្សនកិច្ចនៅខេត្តហឺណាននៅពេលខាងមុខនេះ ដើម្បីផ្លាស់បទពិសោធន៍ពីការងារ ប្រឆាំងអំពើពុករលួយផងដែរ។ ជាការឆ្លើយតប ថ្នាក់ដឹកនាំ ACU កម្ពុជា នឹងទៅទស្សនកិច្ចនៅពេលខាងមុខនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក